ត្បូងឃ្មុំ៖ នៅចំពោះមុខអ្នកសារព៌ត័មានជិត១០អង្គភាព មន្ត្រីជំនាញបសុពេទ្យ និងមន្ត្រីប៉ូលិសការពារព្រំដែនបង្ហាញជំហរថា នឹងទប់ស្កាត់ឲ្យបានមិនឲ្យជ្រូកនាំចូលតាមគ្រប់រូបភាពឆ្លងដែនមកពីប្រទេសវៀតណាម តាមខេត្តត្បូងឃ្មុំ ដែលសង្ស័យកើតជម្ងឺប៉េស្តជ្រូកអាហ្វ្រិច ព្រមទាំងធានាថា ខេត្តត្បូងឃ្មុំទាំងមូលមិនឲ្យជ្រូកកសិករចិញ្ចឹមកើតជម្ងឺប៉េស្តជ្រូកអាហ្វ្រិច ។ ខណៈឈ្មួញរកស៊ីដឹកជ្រូក ជាមន្ត្រីប៉ូលិសការពារព្រំដែនត្រូវដកបជ្ឈរជើង ។ការលើកឡើងខាងលើនៅមុខបារ៉ាស់ព្រំដែនធ្លាប់ដឹកជ្រូកចេញពីវៀតណាម ចំណុចនគរបាលការពារព្រំដែនគោកតាអាំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១១ ខែ០៦ ឆ្នាំ២០១៩ ដែលមានមន្ត្រីបសុពេទ្យ និងមន្ត្រីប៉ូលិសជិត១០នាក់ ។
លោក រី ដាវិន ប្រធានការិយាល័យលៈផលិតកម្មសត្វ និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

លោកបន្តថា វិធានការរបស់ ឯកឧត្តម អភិបាលខេត្ត ត្រូវទប់ស្កាត់ឲ្យបានមិនឲ្យជ្រូកនាំចូលមកពីប្រទេសវៀត​ណាម ដាច់ខាត ហើយបើតាមច្រកព្រំដែនណា បណ្តោយឲ្យជ្រូកនាំចូលមក នឹងត្រូវដកចេញពីតំណែង ។ ជាការប្រកាសរួមគ្នារវាង មន្ត្រីបសុពេទ្យ និងមន្ត្រីប៉ូលិសការពារព្រំដែន វិធានការទប់ស្កាត់មិនឲ្យជ្រូកឆ្លងដែនមកពីខេត្តតៃនិញ ប៊ិញភឿក ប្រទេសវៀតណាម ដែលកំពុងកើតជម្ងឺប៉េស្តជ្រូកអាហ្វ្រិច លោក ឧត្តមសេនីយ៍ បែន រត្ន័ ស្នងការខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ឈ្មួញរកស៊ីដឹកជ្រូក ជាមន្ត្រីប៉ូលិសការពារព្រំដែន និងជាក្មួយអភិបាលរងខេត្តត្បូងឃ្មុំ ត្រូវដកតំណែងបជ្ឈរជើងហើយ ។
បើយោងតាមមន្ត្រីបសុពេទ្យ និយាយថា ប៉ូលិសព្រំដែនផង ជាឈ្មួញរកស៊ីផង ឈ្មោះ ចក្រី គាត់រកស៊ីដឹកជ្រូកយូរហើយឆ្លងដែនមកពីប្រទេសវៀតណាម គាត់ជាក្មួយ របស់ ឯកឧត្តម ឡុង ធៀម អភិបាលរងខេត្តត្បូងឃ្មុំ ទើបការចុះបង្ក្រាប កន្លងមក ឈ្មួញរកស៊ីមិនញញើត មន្ត្រីបសុពេទ្យ ៕