ខេត្តកំពង់ស្ពឺកម្លាំងសហការណ៍បាន បង្ក្រាបរោងម៉ាស៊ីនអារឈើខុសច្បាប់ 3 ទីតាំងផ្សេងគ្នានិងរឹបអូសបានវត្ថុតាងដូចជា ឈើមូល និងឈើក្តាសន្លឹកបានជាង40ម៉ែត្រគីប ព្រមទាំងម៉ាស៊ីនជ្រៀកក្តាធំមួយគ្រឿង នៅរសៀលថ្ងៃទី12 ខែមិថុនា ឆ្នាំ 2019កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ា់ល់ បានសហការណ៏ជាមួយកម្លាំងបរិស្ថាន និងលោកជា ហ៊ានប្រធាន អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិប្រជាពលរដ្ឋ បានចុះបង្រ្កា្កបរោងម៉ាស៊ីនអារឈើខុសច្បាប់ ក្នុងព្រៃខាងកើត ភូមិថ្មីនិងភូមិដូនជន់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន 03 ទីតាំងផ្សេងៗគ្នា និងឈានទៅរឹបអូសបានឈើ ព្រមទាំងម៉ាស៊ីនថែមទៀត ។

លោក សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់បានឲ្យដឹងថា៖ ដោយទទួលបាននៅបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការណ៏ចេញបង្ក្រាបបទល្មើស​ធនធានធម្មជាតិចំនួន3 ទីតាំងកន្លែងទី1- មានឈើដុលរកាចំនួន 35 កំណាត់ស្មើ 12,906ម៉ែត្រគីបដុលសិប្បកម្មចំនួន5០កំណាត់និងក្តាចំនួន190សន្លឹកស្មើ3,63ម៉ែត្រគីប ,ទីតាំងទី2- មានឈើដុលចំរុះ59កំណាត់ស្មើ16,996ម៉ែត្រគីប,ទីតាំងទី3- មានដុលចំរុះ32កំណាត់ស្មើ11,233ម៉ែត្រគីប,ក្នុងនោះបានរឹបអូសម៉ាសីុនយ៉ាងដុង01គ្រឿងនិងថាសមុខកាត់60ចំនួន01 និងរណាយន្តធំ 1គ្រឿង ។ សម្ភារៈវត្ថុតាងទាំងអស់បានយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថានដើម្បីចាត់ការបន្តតាមផ្លូវ ច្បាប់។