(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​២០១៩នេះ​ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ក្រសួងមហាផ្ទៃ​ បានចុះត្រួតពិនិត្យទីតាំងលក់ឡេ​ យីហោ​ Ah Gi Leder ដោយសារតែគ្មានច្បាស់អនុញ្ញាតត្រឹមត្រូវពីក្រសួង។ប្រតិបតិ្តការ​ចុះត្រួតពិនិត្យទីតាំងខាងលេីនេះ​ ស្ថិតនៅចំណុចផ្ទះលេខ០៧​ ផ្លូវ២៦៥​ សង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងលក់ឡេខាងលេីនេះ​ ដោយសារតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ​ពីក្រសួង​ ទេីបកម្លាំងសមត្ថកិច្ចជំនាញយេីង​ បានធ្វេីការចុះពិនិត្យដល់ទីតាំងខាងលេី​ ដោយនៅក្នុងប្រតិបត្តិការនេះ​ កម្លាំងសមត្ថកិច្ចយេីងបានរកឃេីញឡេមួយចំនួន​គ្មានច្បាស់ត្រឹមត្រូវនោះទេ។

ក្រោយមក​ សមត្ថកិច្ចជំនាញយេីងបានធ្វេីកំណត់ហេតុដកហូតឡេមួយចំនួន​ ដេីម្បីយកទៅ​កាន់នាយដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាល​ នៃក្រសួងមហាផ្ទៃ​ ដេីម្បីធ្វេីការត្រួតពិនិត្យ។

ក្រោយពីធ្វេីកំណត់ហេតុរួចមក​ សមត្ថកិច្ចយេីងបានបិទអាជីវកម្មជាបណ្តោះអាសន្ន​សិន​ ដេីម្បីឲ្យម្ចាស់ទីតាំងសុំច្បាស់អនុញ្ញាតជាមុនសិន៕