លោកអនុសេនីយ៍ឯក សោម សុផល បានឱ្យភ្នាក់ងារ  ដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រុមការងារបានបើកប្រតិបត្តិការតាំងពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ រហូតមកដល់ព្រឹកនេះ បានរុករកប្រទះឃើញទីតាំងស្តុកឈើចំនួន៣កន្លែង ដែលឈ្មួញដឹកមកគរលាក់ទុកក្នុងចំការចន្ទី នាទីតាំងខាងលើ។

លោកអនុសេនីយ៍ឯក សោម សុផល បានបន្តថា ក្រុមការងារក៏បានទទួលបទបញ្ជាពីថ្នាក់លើ ឲ្យប្រមូលឈើលេខ១ទាំងនោះ មករក្សាទុកនៅស្នាក់ការអាវុធហត្ថលេខ ៧៨៧ ប៉ុន្តែដោយមានភ្លៀធ្លាក់ខ្លាំង ស្ថានភាពផ្លូវមានការលំបាក ខ្វះមធ្យោបាយដឹកជញ្ជូន រហូតមកដល់ពេលនេះក្រុមការងារទើបតែដឹកបានប្រមាណ ៣០កំណាត់ប៉ុណ្ណោះ នៅប៉ុន្មានទៀតនឹងដឹកមករក្សាទុកជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ដែរថា ប្រតិបត្តិការខាងនេះពុំឃើញវត្តមានមន្ត្រីរដ្ឋបាលព្រៃឈើចូលរួមនោះទេ។ ទាក់ទិនទៅនឹងសមត្ថកិច្ចចុះរឹបអូសគំនរឈើខាងលើនេះដែរ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សំណូមពរឲ្យវែកមុខក្រុមឈ្មួញដឹកជញ្ជូនឈើ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឲ្យក្រុមឈ្មួញផ្សេងៗទៀត នៅតែលួចបន្តធ្វើសកម្មភាពតទៅទៀត៕