កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលព្រះរាជាណាចក្រថៃ ធ្វើជាម្ចាស់ផ្ទះ បានប្រារព្វពិធីបើកជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី២២ និងបន្តដល់ព្រឹកថ្ងៃ ទី២៣មិថុនា នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

នៅក្នុងកិច្ចប្រជុំកំពូល ប្រចាំឆ្នាំរបស់ខ្លួន  ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលងាស៊ានជាមួយនឹងតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងជា មួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ដើម្បីធ្វើការពិនិត្យឡើងវិញពីវឌ្ឍនភាពនានា ដែល អាស៊ានសម្រេចបានក្នុងចន្លោះពេលពីមួយឆ្នាំទៅមួយឆ្នាំ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ឆ្នាំ២០១៩ ដែលព្រះរាជាណាចក្រថៃ ធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តិទៅក្រោមប្រធានបទ ជំរុញ ភាព ជា ដៃ គូសម្រាប់ចីរភាព។

ក្នុងរបៀបវារះដែលបានគ្រោងទុកនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ាន បានសង្កត់ធ្ងន់លើសារសំខាន់ នៃការជំរុញភាពជាដៃគូសម្រាប់ចីរភាព ដើម្បីសម្រេច បាន  នូវសហគមន៍អាស៊ានមួយ ដែលយកចិត្តទុកដាក់និងផ្តោតលើប្រជាជន ដោយមិនទុកចោល នណាម្នាក់ ក្នុងបរិយាកាសតំបន់និងសកលលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ក្នុងកិច្ច ប្រ ជុំដ៏មានសារសំខាន់នោះ ថ្នាក់ដឹកនាំអាស៊ានបានផ្តោតដោយយកចិត្តទុកដាក់ទៅលើ បញ្ហាស្នូល របស់អាស៊ាន ការពង្រឹងកសាងសមត្ថភាពរបស់អាស៊ាន ជាពិសេសការចូលរួមកាត់បន្ថយគម្លាត នៃការអភិវឌ្ឍអាស៊ាន ក្នុងការពង្រឹងនៃការធ្វើពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដើម្បីធ្វើយ៉ាងណា ជំរុញ ឲ្យអាស៊ាន ឆ្លើយតបទៅនឹងការប្រឈម នៃគ្រោះមហន្តរាយដោយការប្រែប្រួលអាកាសធាតុ ជាពិសេសពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនៃសំរាម ដែលបច្ចុប្បន្ននេះ កំពុងតែរាតត្បាតនៅតាម ឆ្នេរ កោះ នៃប្រទេសសមាជិកអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ានបានផ្លាស់ប្ដូរមតិយោបល់ ពិភាក្សា លើបញ្ហាប្រឈមលើការគ្រប់គ្រង បញ្ហាប្រែប្រួលអាកាសធាតុ ហើយប្រមុខរដ្ឋាភិបាល អាស៊ាន ក៏បានជំរុញធ្វើយ៉ាងអោយអាស៊ាន ដើរតួនាទីសំខាន់ក្នុងយន្តការសាមគ្គីភាព  ការតភ្ជាប់ អាស៊ាន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម  វិនិយោគ  ទេសចរណ៍ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យអាស៊ាននេះ ឆ្លើយតបនឹងអ្វីដែលអាស៊ាន កំពុងតែកសាង សហគមន៍ នេះ។ លើសពីនេះទៀត ក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ាន ក៏បានជំរុញធ្វើយ៉ាងណា ឲ្យអាស៊ានបន្តនូវភាពខ្លាំងរបស់ខ្លួន ហើយក៏បានឯកភាពទៅលើប្រធានបទ ដែលដាក់ចេញ ដោយប្រធានអាស៊ាននេះ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកហរកម្ពុជា ក៏បានស្នើដល់អង្គប្រជុំអាស៊ាន ជា ពិសេស ប្រមុខរដ្ឋាភិបាលអាស៊ាន ឲ្យជំរុញការធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់អាស៊ានទាំងមូល។

សម្ដេចតេជោក៏បានបន្តថា ដោយ សារឆ្នាំនេះគឺជាខួប២០ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន ហើយកន្លងមកនេះ កម្ពុជាក៏បាន គោរពទៅតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជាសមាជិកអាស៊ាននេះ ពិសេស ការចូលរួមថែរក្សាសន្តិសុខ ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាព ជាពិសេសពាក់ព័ន្ធ ទៅនឹងមជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ាន ដែលអណត្តិនេះនឹងមានទីតាំងនៅក្នុងប្រទេស កម្ពុជា ដែលមានការជួយពីបណ្ដាប្រទេសផ្សេងទៀត ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់អាស៊ាន។ នៅក្នុង កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះដែរ មេដឹកនាំ អា ស៊ាន បានអនុម័ត នូវសេចក្តីប្រកាសទស្សនវិស័យ របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ភាពជាដៃ គូ សម្រាប់ចីរភាព ដែលមានគោលបំណងបង្កើតចីរភាព គ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងចីរភាព សន្តិ សុខ តាមរយះការធ្វើឲ្យស៊ីជម្រៅ នូវទំនុកចិត្តជាយុទ្ធសាស្រ្ត កំណើនសេដ្ឋកិច្ចចីរភាព និងការ អភិ វឌ្ឍចីរភាព ក៏ដូចជាសន្តិសុខមនុស្សជាតិដោយចីរ ភាព។ សេចក្តីប្រកាសនោះ ក៏បានសង្កត់ ធ្ងន់ លើ ការបន្ត និងចីរភាព ក្នុងគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការកសាងសហគមន៍ របស់អាស៊ាន ការបន្តចីរភាពក្នុងភាពជាដៃគូ ជាមួយភាគីពាក់ព័ន្ធក្នុងអាស៊ាន និងជាមួយ សហ គមន៍ អន្តរជាតិ ដើម្បីទទួលបានសន្តិភាពដ៏រឹងមាំ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដើម្បីផល ប្រយោជន៍នៃប្រជាជនអាស៊ាន។ លើសហគមន៍ នយោបាយ សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះការដាក់បញ្ចូលមជ្ឈមណ្ឌល វេជ្ជសាស្រ្តយោធាអាស៊ាន ជាអង្គភាព ឧប សម្ព័ន្ធ  ស្ថិតនៅក្រោម កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន នៅក្នុងឧបសម្ព័ន្ធទី១ នៃធម្មនុញ្ញ អា ស៊ាន។

ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានឯកភាព គ្នាក្នុងការលើកកម្ពស់ កិច្ចសហ ប្រតិ បត្តិ ការ សន្តិសុខ តាមប្រព័ន្ធអ៊ីនធើរណែត ដើម្បីធានានិង ការ កសាងប្រព័ន្ធអ៊ីនធើរណែតមួយ ប្រកប ដោយ សុវត្តិភាព សន្តិសុខ និងរឹងមាំ ដែលគាំទ្រដល់ សេដ្ឋ កិច្ចឌីជីថល ក្នុងតំបន់អាស៊ាន តាមរយះ យន្តការសម្របសម្រួលមួយដែលអាចធ្វើទៅបាន ដើម្បីការពិភាក្សាពាក់ព័ន្ធនឹងប្រព័ន្ធ អ៊ីនធើរ ណែតអាស៊ាន ការអនុវត្តវិធានការកសាងទំនុកចិត្តជាក់ស្តែង និងការអនុម័តនូវបទដ្ឋានមួយ ជា រួម ដោយស្ម័គ្រចិត្ត និងបទដ្ឋានមួយចងភ្ជាប់កាតព្វកិច្ច របស់រដ្ឋ ក្នុងការទទួលខុសត្រូវនៅក្នុងលំហ អ៊ីនធើរណែត ដោយយោងតាមសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីកិច្ចសហប្រតិ បត្តិ ការ សន្តិសុខតាមប្រព័ន្ធអ៊ីនធើរណែត ក្នុងនោះរួមមាន គោលការណ៍ណែនាំរបស់រដ្ឋមន្រ្តី ក្នុងការ បង្កើតផែនការណ៍គោលស្តីពីឌីជីថលអាស៊ានឆ្នាំ ២០២៥។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ អាស៊ានមានសេចក្តីរីការាយ ដោយកត់សំគាល់ឃើញថា ការពិនិត្យពិចារណាអំពីការ ស្នើសុំ របស់ ទីម័រឡេស្តេចូលជាសមាជិកអាស៊ាន កំពុងមាន ការរីកចម្រើន។ ជាមួយនិងការត្រៀម នៃសសរ ស្តម្ភសហគមន៍ទាំងបី សម្រាប់បំពេញបេសកកម្ម ស្វែងរកការពិតរបស់ខ្លួន នៅប្រទេស ទីម័រ ឡេស្តេ ហើយទន្ទឹងរងចាំមើលលទ្ធផលនៃដំណើរការបេសកកម្មនោះ មេដឹកនាំអាស៊ាន បាន បញ្ជាក់សារជាថ្មី នូវការត្រៀមខ្លួនដើម្បីផ្តល់ជំនួយក្នុងការ កសាងសមត្ថភាពដល់ប្រទេស ទីម័រ ឡេស្តេ។

លើសហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការ បញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំ២០១៩នេះ និង ជំរុញឲ្យរដ្ឋមន្រ្តី និងមន្រ្តីបង្កើតកិច្ចខិតខំប្រឹងប្រែងឲ្យ្ខខ្លាំង ដើម្បីសម្រេចបាននូវគោលដៅនេះ ដែលអនុលោមទៅតាមផែនការការងារ RCEP ឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយរដ្ឋមន្រ្តី ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP ក្នុងអំឡុងពេល នៃកិច្ចប្រជុំនៅខេត្តសៀមរាប ព្រះ រាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រ ជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ការចុះហត្ថលេខា លើពិធីសារវិសោធនកម្មកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ ជ្រុងជ្រោយ រវាងអាស៊ាន ជប៉ុន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា និងទន្ទឹងរងចាំការអនុវត្តកិច្ចព្រមព្រៀងនោះ នា ពេលឆាប់ៗខាងមុខ។ ជាមួយគ្នា នេះ មេដឹកនាំអាស៊ានក៏បានស្វាគមន៍ ចំពោះការចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងអាស៊ាន ហុងកុង និងចិន និងកិច្ចព្រមព្រៀងវិនិយោគ រវាងអាស៊ាន ហុងកុង និងចិន។ ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ានក៏បានសំដែងនូវការព្រួយបារម្ភ ជុំវិញនិន្នាការកើនឡើង នៃគំនិត គាំពារនិយម និងការប្រឆាំងសកលភាវូបនីយកម្ម ដែលបន្តប៉ះ ពាល់ដល់សេដ្ឋកិច្ចសាកលលោក និងបង្កការគម្រាមកំហែងដល់ពហុភាគីនិយម។ អាស្រ័យហេតុនេះ មេដឹកនាំអាស៊ានបានអះ អាង  ជាថ្មី នូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការលើកកម្ពស់ប្រ ព័ន្ធពាណិជ្ជកម្មពហុភាគី ប្រកប ដោយបរិយាប័ន្ន តម្លាភាព និងប្រព័ន្ធពហុភាគីដែលមានច្បាប់ជា មូលដ្ឋាន។ សហគមន៍សង្គម វប្បធម៌អាស៊ាន មេដឹកនាំទាំងអស់បានកត់សំគាល់ដោយពេញចិត្ត ចំពោះការអនុម័តឯកសារ ទស្សនទាន និងលក្ខន្តិកះ សម្រាប់បណ្តាញសមាគមអាស៊ាន នៃប្រទេសជាសមាជិកអាស៊ាន ដោយកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៣ ក្នុងគោលបំណងលើកកម្ពស់ ការ យល់ដឹងជាសាធារណះអំពីអាស៊ាន និងអត្តសញ្ញាណអាស៊ាន ក៏ដូចជាការពង្រឹង និងពង្រីក ការគាំទ្រដល់មូលដ្ឋាន ទៅលើសហគមន៍អាស៊ាន នៅក្នុងប្រទេសជា សមាជិកអាស៊ាន។ ជាមួយ គ្នានេះមេដឹកនាំទាំងអស់ ក៏ទន្ទឹងរងចាំកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូង នៃបណ្តាញសមាគមនេះ ក្នុង ប្រទេសថៃក្នុងឆ្នាំ២០១៩នេះ។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំងអស់ បានសំដែងនូវ ការព្រួយបារម្ភពីការកើនឡើងយ៉ាងខ្លាំង និងឆាប់រហ័ស នៃកាក សំណល់សំរាមក្នុងសមុទ្រ និង ទទួល ស្គាល់នូវសេចក្តីត្រូវការបន្ទាន់ សម្រាប់កិច្ចសហប្រតិបត្តិ ការក្នុងតំបន់ដ៏រឹងមាំ ក្នុងចំណោម សមាជិកអាស៊ានជាមួយដៃគូ ដើម្បីដោះស្រាយបញ្ហានោះ ឲ្យមានប្រសិទ្ធភាព។

តាមរយះនោះ មេដឹកនាំអាស៊ាន បានស្វាគមន៍កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពិសេស អាស៊ាន ស្តីពីកាកសំណល់ សំរាម ក្នុងសមុទ្រ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានអនុម័ត សេច ក្តី ថ្លែងការណ៍ទីក្រុងបាងកក ស្តីពីការប្រឆាំងនឹងកាកសំណល់សំរាម ក្នុងសមុទ្រនៅក្នុងតំបន់ អា ស៊ាន ពិសេសទៅទៀតនោះមេដឹកនាំអាស៊ាន បានស្វាគមន៍ក្រមខណ្ឌសកម្មភាពអាស៊ាន ស្តីពី កាក សំណល់សំរាមក្នុងសមុទ្រ ដើម្បីពង្រឹងសកម្មភាពរួមគ្នា ក្នុង ចំណោមសមាជិកអាស៊ាន និង ជាមួយដៃគូ ដើម្បីទប់ស្កាត់និងកាត់បន្ថយយ៉ាងខ្លាំង នូវសំណល់ក្នុងសមុទ្រ ជាពិសេស ពីសកម្ម ភាពនៅលើដី។

លើទំនាក់ទំនងដៃគូខាងក្រៅអាស៊ាន មេដឹកនាំ អាស៊ាន បានកត់សំគាល់ដោយ ពេញចិត្ត នូវការពង្រឹងទំនាក់តំនងជាមួយដៃគូសន្ទនា ដៃគូសន្ទនាតាមផ្នែក និងដៃគូអភិវឌ្ឍ តាម រយះយន្តការដែលមានស្រាប់ ផែនការសកម្មភាព និងកម្មវិធីកិច្ច សហប្រតិបត្តិការអភិវឌ្ឍនានា។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានទទួលស្គាល់ដោយការ ពេញចិត្ត ចំពោះការរួមចំណែករបស់ ដៃគូអាស៊ានទាំងអស់ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការ កសាងសហគមន៍អាស៊ាន។

មេដឹកនាំ អា ស៊ាន ក៏បានរំពឹងទុកថា ការប្រារព្វខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់តំនងជាដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺ ដើម្បីពង្រឹងនូវភាពជាដៃគូថែមទៀត។ ទន្ទឹម នឹង នេះ មេដឹកនាំអាស៊ានក៏បានធ្វើការកត់សំគាល់ នូវកំណើននៃការចាប់អារម្មណ៍ពីបណ្តាប្រទេស និងអង្គការតំបន់នានា ដែលស្ថិតនៅក្រៅតំបន់ ដើម្បីភ្ជាប់និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ  ឲ្យ កាន់ តែរឹងមាំថែមទៀត ជាមួយអាស៊ាន រួមទាំង តាមរយះការចាត់តាំងឯកអគ្គរដ្ឋទូត រាជទូត ចំនួន ៩១ នៃបណ្តាប្រទេសដែលមិនមែនជាសមាជិកអាស៊ាន ប្រចាំអាស៊ាន។ លើបញ្ហានិង ការអភិ វឌ្ឍតំបន់និងអន្តរជាតិ មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី នូវសារសំខាន់នៃការរក្សា និង លើក ស្ទួយសន្តិភាព សន្តិសុខ ស្ថីរភាព សុវត្តិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងហោះ ហើរ លើសមុទ្រចិនខាងត្បូង និងបានទទួលស្គាល់ផល ប្រយោជន៍ជាច្រើន នៃសមុទ្រចិនខាងត្បូង ជា សមុទ្រសន្តិភាព ស្ថេរភាព និងវិបុលភាព។ មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់នូវសារសំខាន់ នៃការអនុវត្តពេញលេញ និងប្រសិទ្ធភាពនៃសេចក្តី ថ្លែងការណ៍ឆ្នាំ២០០២ ស្តីពីការប្រតិបត្តិ នៃ ភាកីនៅសមុទ្រចិនខាងត្បូង (DOC)។ មេដឹកនាំ អាស៊ាន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការ បន្ត ធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងចិន ដែលត្រូវបានលើក ទឹក ចិត្តដោយវឌ្ឍនភាពនៃការចរចាសំខាន់ៗ ឆ្ពោះទៅបញ្ចប់កិច្ចចរចាក្រមប្រតិបត្តិសមុទ្រ ចិនខាង ត្បូង ដោយប្រសិទ្ធភាព និងលម្អិត ក្នុងពេលវេលា ជាក់លាក់ដែលបានឯកភាពគ្នា។

មេដឹកនាំ អាស៊ាន ក៏បានស្វាគមន៍កិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ការពិនិត្យពិភាក្សាជុំទី១ នៃសេចក្តីព្រាង ក្រម ប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ក្នុងឆ្នាំ២០១៩នេះ ។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ បាន សង្កត់ធ្ងន់នូវសារសំខាន់ នៃកិច្ចសន្ទនាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទទួល បាន នូវសន្តិភាព និងស្ថិរភាពយូរអង្វែង ក្នុងឧបទ្វីបកូរ៉េ ដោយគ្មានអាវុធនុយក្លេអ៊ែរ និងបាន ស្វាគមន៍ គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងចិន ដើម្បីជំរុញឲ្យមានការសន្ទនាជាមួយសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។ ជាមួយគ្នា នេះ មេដឹកនាំអាស៊ាន ក៏បានជំរុញឲ្យភាគីពាក់ព័ន្ធបន្តធ្វើការងារ ឆ្ពោះទៅកាន់ការទទួល បាន នូវ សន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ ដែលគ្មានអាវុធ នុយក្លេអ៊ែរ រួមទាំងតាម រយះ ការអនុវត្តពេញលេញ និងឆាប់រហ័សនៃសេចក្តីថ្លែងការណ៍ផានមុន ជុម (Panmunjom Declaration) សេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង (Pyongyang Joint Declaration) និងតាមរយះសេចក្តីប្រកាសរួម ដោយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងសាធារណរដ្ឋ ប្រជា មានិត ប្រជាធិបតេយ្យកូរ៉េ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានរំលឹកឡើងវិញ នូវការប្តេជ្ញា ចិត្ត ដើម្បី ការអនុវត្តពេញលេញ នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិពាក់ ព័ន្ធ នានាទាំងអស់ និងកត់សំគាល់អំពីកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីនាំមកនូវការលុប បំបាត់ អាវុធនុយក្លេអ៊ែរទាំងស្រុង ដោយមានការពិនិត្យផ្ទៀងផ្ទាត់។ នៅក្នុងកិច្ចប្រជុំកំពូល នោះ ដែរ មេដឹកនាំអាស៊ានក៏បានស្វាគមន៍ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ ប៉ាស៊ីហ្វីក ដែលនឹង ណែនាំ ផ្លូវអាស៊ានទៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វីក ឲ្យកាន់តែទូលំទូលាយ។

កិច្ចប្រជុំកំពូលអាស៊ានលើក ទី ៣៤ ក៏បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៤ ក្រោម ប្រធានបទ ជំរុញភាពជាដៃគូសម្រាប់ចីរភាព។  ជាមួយគ្នានេះបណ្តាមេដឹកនាំអាស៊ានក៏បាន អនុម័តសេចក្តីថ្លែងការណ៍ទីក្រុងបាងកក ស្តីពីការប្រយុទ្ធប្រឆាំងនឹងកាកសំណលនៅក្នុងទឹក ក្នុង តំបន់អាស៊ាន។

អនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីឆ្នាំវប្បធម៌អាស៊ាន២០១៩ ។ អនុម័តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ ប៉ាស៊ីហ្វីក រួមទាំងបានធ្វើការកត់សំគាល់លើឯកសារ ជាច្រើនទៀត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះផងដែរ។  សូមបញ្ជាក់ថា កិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៤ បានបិទបញ្ជាប់ក្នុងបរិយាកាសរីករាយ និងសន្យាជួបពិភាក្សាគ្នាជាថ្មី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅរាជធានីបាងកក នាខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពេលដ៏ខ្លី ឆាប់ៗខាងមុខ។

 

នៅក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊នលើកទី៣៤ នៅរាជធានីបាង កក ព្រះរាជាណាចក្រថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា ជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិឡាវ អញ្ជើញចូលរួមក្នុងពិធីពិសារអាហារការងារពេលព្រឹក ដើម្បីធ្វើការផ្លាស់ប្តូរទស្សនះ និងមតិមួយចំនួនទាក់ទិនទៅនិងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និង អន្តរជាតិ ពិសេសទាក់ទិនទៅនិងការអភិវឌ្ឍក្នុងតំបន់ត្រីកោណ នៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ដែលមានការអភិវឌ្ឍតិចតួចនៅឡើយ។ ក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី បានសំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើចំពោះ លទ្ធផលជាវិជ្ជមាន ដែលក្រុមការងារនៃប្រទេសទាំងបី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេស ទាំងបី ដែលពីមួយឆ្នាំទៅមួយឆ្នាំបានចូលរួមចំណែកដល់ការគៀងគររកប្រភពជំនួយ ពីគ្រប់ទិស ទី ក្នុងការអភិវឌ្ឍតំបន់ត្រីកោណឲ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់ ពិសេសបានប្រែក្លាយពីតំបន់មួយដែលមានការខ្វះខាត ជីវភាពរបស់ប្រជាពលរដ្ឋមានភាពក្រីក្រ ឲ្យក្លាយទៅជាតំបន់មួយដែលមានការតភ្ជាប់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ន ពិសេសការ ប្រាស្រ័យ ទាក់ទងរវាងប្រជាជននិងប្រជាជន។ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបីក៏បាន ប្តេជ្ញារួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឃន៍ឲ្យកាន់ទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រ ទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នៅក្នុងជំនូបរវាងនាយករដ្ឋកម្ពុជា និងនាយករដ្ឋមន្រ្តីសឹង្ហបុរីនៅក្នុងទីក្រុងបាងកក ប្រទេសថៃនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៏អោយដឹងក្រោយជំនូបថា នៅក្នុង ជំនូបនេះ ថ្នាក់ដឹកនាំទាំងពីរ ពោលគឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម លី ស៊ាងឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី បានយល់ឃើញថា គឺជាការយល់សប្តិអាក្រក់មួយភ្លេត ក្នុងទំនាក់ទំនង យើង ទាំងពីរ ដែលពីដើមមកប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនងគ្នាល្អពីដើមមកហើយ។

ហើយទំនាក់ទំនងនេះ ក្រោយតែរយះពេល១ថ្ងៃទេ ក្រោយសឹង្ហបុរីទទួលបានឯករាជ្យ គឺកម្ពុជា បានទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី ដូច្នេះហើយយើងគួតែបន្តទំនាក់ទំនងល្អនឹងគ្នាបន្តទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តអោយដឹងថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាថា បញ្ហាអតីតកាលគឺទទួលស្គាល់ថា មានទស្សនៈខុសគ្នា ម្នាក់យល់ឃើញផ្សេង ម្នាក់ទៀតយល់ ឃើញ ផ្សេង ដូច្នេះហើយគ្មានអ្នកណាអាចទៅកែអតីតកាល រឺទស្សនៈអតីកាលបាននោះទេ ប៉ុន្តែ អ្វីដែលសំខាន់យើងទុកអតីតកាលជារបួសចាស់ ហើយមិនត្រូវទៅឆ្កឹះអោយឈឺឡើង វិញនោះ ទេ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់អោយដឹងបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបុរី បានឯកភាពក្នុងការបន្តចាប់ដៃគ្នាឆ្ពោះទៅមុខ។ ក្នុងជំនូបនេះ ភាគី ទាំងពីក៏បានបង្ហាញការរីកជាមួយគ្នា និងបន្តសហប្រតិបត្តិការរួមគ្នាទៅមុខទៀត។ គូរបញ្ជាក់ដែរ ថា ជំនួបកំពូលនេះធ្វើឡើងមុនពិធីពិសារថ្ងៃត្រង់របស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែល បានបិទបញ្ចប់ទៅនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤។

បន្ទាប់ពីបានបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ប្រកបដោយលទ្ធផលដ៏ត្រចះ ត្រចង់រួចមក នៅវេលាថ្ងៃត្រង់ថ្ងៃទី២៣មិថុនានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីបាងកក ព្រះរាជាណាចក្រថៃ ក្នុងដំណើរនិវត្តន៍មកកាន់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិដងមឿង វត្តមាននៃការ អញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម វីរ៉ា រ៉ូចប៉ូចចាន់ណារ៉ាត់ រដ្ឋមន្រ្តីក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ឯក ឧត្តម អ៊ូក សោភ័ណ ឯក អគ្គ រាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណា ចក្រ ថៃ ព្រមទាំងវត្តមានប្រធានពិធាការក្រសួងការបរទេសថៃ និងឯកឧត្តម លោកជំទាវ ជាឥស្សរ ជន ជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជន ការទូតរបស់ព្រះរាជា ណាចក្រ កម្ពុជា ប្រចាំព្រះរាជា ណា ចក្រថៃជាច្រើនរូប។