ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង២៣៖០០នាទី យប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២១នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសព២នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕