ខេត្តកណ្តាល៖ សភាពាណិជ្ជកម្មមានតួនាទីគៀងគរសម្របសម្រួលដល់វិនិយោគិននិងរកទីផ្សារជូ នប្រជាពលរដ្ឋដូច្នេះប្រធានត្រូវតែយកចិត្តទុកដាក់អនុវត្តតួនាទីឱ្យបានល្អដើម្បីពង្រីកការងារពាណិជ្ជក្នុងខេត្តរបស់យើង៖

ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ជំរុញយ៉ាងដូ ច្នេះ ក្នុងពិធីបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្ម មណ្ឌលកណ្តាល-កំពង់ឆ្នាំង អណត្តិទី២ កាលពីថ្ងៃទី២៣ មិថុនា ២០១៩កន្លងទៅនេះ។ ឯកឧត្តម បានលើកឡើងថា ក្រសួងពាណិជ្ជក ម្មបានរៀបចំបង្កើតសភាពាណិជ្ជកម្ម គឺដើម្បីគ្រប់គ្រង សម្របសម្រួលដល់អ្នកវិនិយោគទុននៅតាមបណ្តាររាជធានី ខេត្តនិមួយៗ ក៏ដូចជាអ្នកវិនិយោគទុនពីបរទេសផងដែរ ឧទាហរណ៍ វិនិយោគទុនមកពីបរទេសចង់ចូលមកបោះទុនវិនិយោគក្នុងខេត្តណាមួយ គឺត្រូវតែទំនាក់ទំន ងប្រធានសភាពាណិជ្ជកម្មក្នុងខេត្តនោះជាមុនសិន ទើបបន្តទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ។ ក្រៅពីនោះ ក៏មានតួនាទីជួយសម្រួលដល់ដំណើរការធ្វើពាណិជ្ជកម្ម របស់ពាណិជ្ជករនៅក្នុងមណ្ឌលរបស់ខ្លួន ក៏ដូចជាគៀងគរអ្នកវិនិយោគ និងជួយរកទីផ្សារជូនប្រជាកសិករ ក្នុងការនាំចេញកសិផល ក៏ដូចជាផលិតផល នានាផងដែរ ដូច្នេះ ប្រធានសភាពាណិជ្ជកម្ម ត្រូវតែបន្តយកចិត្តទុកដាក់ អនុវត្តការងារនិងតួនាទីរបស់ខ្លួន ឱ្យបានល្អ។

អភិបាលរងខេត្តកណ្តាល លោក នូវប៉េង ចាន់តារា បានមានប្រសាសន៍ថា បេក្ខជនដែ លជាប់ឆ្នោតជាប្រធាន និងសមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង ទាំងអ ស់ត្រូវមានឆន្ទៈ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយដៃគ្រប់ដៃគូវិនិយោគ ទាំងរដ្ឋ និងឯកជន បន្តគៀងគរអ្នកវិនិយោគ និងជួយស្វែងរកទីផ្សារសម្រាប់ប្រជាពលរដ្ឋ ក្នុងន័យក សាងប្រទេសជាតិ និងជំរុញខឿនសេដ្ឋកិច្ចជាតិ ឱ្យមានការអភិវឌ្ឍ លូតលាស់កាន់តែខ្លាំងឡើ ងបន្ថែមទៀត។
លោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្មចាស់ដែលត្រូវបានជាប់ឆ្នោតបន្តក្នុ ងអណត្តិទី២ បានប្តេជ្ញាថា លោកនឹងបន្តខិតខំដឹកនាំសភាពាណិជ្ជកម្មខេត្តកណ្តាល-កំពង់ឆ្នាំងឱ្យបានល្អ ដើម្បី គៀងគរ អ្នកវិនិយោគឱ្យមកបោះទុន នៅក្នុងខេត្តឱ្យកាន់តែច្រើន និងបន្តសម្របសម្រួលបង្កលក្ខណៈងាយស្រួលដល់ដៃគូវិនិយោគ និងប្រឹងប្រែងជួយរកទីផ្សារជូនប្រជាពលរដ្ឋ ឱ្យកាន់តែធំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយនូវហានិភ័យ ខណៈផលិតករ ក៏ដូចជាប្រជាកសិករផលិតបាន៕ធឿនវុទ្ធី