គ្រួសារសពប្តីប្រពន្ធ រស់នៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលទៅបម្រើការជាកម្មនៅខេត្តព្រះសីហនុ ហើយទទួលរងគ្រោះដោយរលំបាក់អាគារ៧ជាន់នៅកាលពីថ្ងៃទី ២២ មិថុនា ២០១៩ ទទួលបានការជួយសង្រ្គោះពីរដ្ឋាភិបាលដែលមានសម្តេចតេជោ និងកាកបាទក្រហមកម្ពុជា អាជ្ញាធរខេត្ត រួមមនិងក្រុមយុវជន បានផ្តល់នូវអំណោយមួយចំនួន និងថវិការចំនួនប្រមាណជាង ២ម៉ឺន២ពាន់ដុល្លាអាមេរិក ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ឯកឧត្តម អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហឿ ស៊ីយ៉ែម អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ព្រមទាំងសហការី បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក ទេព ណី និងសពអ្នកស្រី ព្រុំ ដែន ជាប្តីប្រពន្ធនិងគ្នា ដែលបានរងគ្រោះបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះរលំបាក់អាគារ នៅឯក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ដែលមានទីលំនៅ នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
មានប្រសាសន៍សំណេះសំណាល និងរំលែកទុក្ខ ជាមួយឪពុកម្តាយ និងបងប្អូននៃសព ឯកឧត្តមតំណាងឲ្យសម្តេចទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងថ្នាក់ដឹកនាំទាំងអស់នៃរាជរដ្ឋាភិបាល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខនូវការសោកស្តាយជាមួយគ្រួសារសព ចំពោះគ្រោះមហន្តរាយមួយដែលមិនធ្លាប់មាន ដែលនេះមិនមែនជាគ្រោះមហន្តរាយបង្ករឡើងដោយធម្មជាតិ តែវាគឺជាគ្រោះមហន្តរាយមួយដែលបង្កឡើងដោយមនុស្ស ដែលបានកើតឡើងនិងបានធ្វើឲ្យមនុស្សប្រមាណ ២៥ នាក់ហើយដែលបានស្លាប់ និងប្រមាណជាង២០ នាក់ផ្សេងទៀតបានរងរបួស ហើយដែលក្រុមជំនាញកាយរុករក មិនទាន់បានបញ្ចប់នៅឡើយ ដែលអាចនិងរកឃើញមានអ្នកស្លាប់ ជាបន្តទៀតនៅក្នុងគំនរនៃអគារដែលបានដួលរលំទាំង៧ជាន់នោះ ។
ជាមួយនិងការសំដែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយដ៍កម្រនេះ ឯកឧត្តម ក៍បានប្រគល់នូវបច្ច័យបុណ្យ សព ដោយក្នុងសពមួយទទួលបាន ថវិកាចំនួន ៥លានរៀល, អង្ករ ២០០ គ.ក្រ, មី ៥ កេះ, ត្រីខ ៥ យួរ និងទឹកក្រូច ៥ កេះ ។ ដោយឡែកសម្រាប់សាខាខេត្តក្រចេះបានផ្តល់ជូនដល់គ្រួសារសពរួមមាន: អង្ករ ៥០ គ.ក្រ, សារ៉ុង ២, ក្រម៉ា ២, មុង ២, ភួយ ២, មី ២ កេះ, ត្រីខ ២ យួរ, ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ, ស្កសរ ៦ គ.ក្រ និង ថវិកា ៤០ ម៉ឺនរៀលផងដែរ ៕ តាប៉ៃលិន CTV8 ខេត្តក្រចេៈ