ភ្នំពេញ៖ លោកវរះសេនីយ៍ឯកជឹមស៊ីថាអធការខណ្ឌដង្កោបានបញ្ជាក់អោយដឹងថានៅវេលាម៉ោង១១ថ្ងៃទី២៤ខែមិថុនា​ឆ្នាំ២០១៩មានប្រជាពលរដ្ឋបានរាយការណ៏ដល់សមត្ថកិច្ចមូលដ្ឋានថាមានជនសង្ស័យមួយក្រុមបានប្រមូលផ្តុំគ្នាដោះដូរស្លាកលេខម៉ូតូនៅចំណុចផ្ទះមួយកន្លែងស្ថិតនៅផ្លូវបេតុង​ភូមិខ្វាខាងលិចសង្កាត់ដង្កោខណ្ឌដង្កោ​ខណះពេលទទួលបានព័ត៍មាននេះភ្លាមលោកនាយប៉ុស្តិនគរបាលរដ្ឋបាលប៉ុស្តិដង្កោក៏បានរាយការណ៏ជូលលោកអធិការរួចក៏បានសហការណ៏គ្នាដឹកនាំកម្លាំងចុះទៅធ្វើការស្រាវជ្រាវនៅចំណុចផ្ទះខាងលើនិងធ្វើការឡោមពទ្ធ័ឆែកឆេរភ្លាមៗ។

ប្រត្តិបត្តិការបង្រ្កាបខាងលើនេះសមត្ថកិច្ចបានរកឃើញដាវសាំម៉ារ៉ៃចំនួន៣ដើមថ្នាំញៀនមួយកញ្ចប់ធំជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ស្លាកលេខម៉ូតូ៣បន្ទះម៉ូតូចំនួន៧គ្រឿងក្នុងនោះដែរក៏មានម៉ូតូមួយគ្រឿងដែលក្រុមជនសង្ស័យខាងលើបានវាយប្លន់ពីយុវជនម្នាក់កាលពីយប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៩នៅចំណុចផ្លូវបេតុងភូមិទួលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យ។ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៩នាក់ខាងលើសមត្ថ កិច្ចក៏បានឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំ៩នាក់ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីក៏សាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីទៀត៕ដោយៈសាវី