ភ្នំពេញ ៖ រថយន្តយ៉ីឌុប ដឹកទំនិញមួយគ្រឿង អ្នកបើកបរ មិនទាន់អស់ងងុយ រេចង្កូតឡើងលើខឿនទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបមួយដើម កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិ ភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
រថយន្តបង្ក ប្រភេទយ៉ីឌុប ម៉ាក ហ៊ីណូ ពណ៌ស ខាងមុខត្រូវបានម្ចាស់រថយន្តដោះស្លាកលេខទុបាត់ នៅខាងក្រោយ ដោះអត់ទាន់ ឃើញពាក់ស្លាកលេខ កំពង់ចាម 4A-0138 ដឹកទំនិញ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកពីត្បូងទៅជើង លុះដល់ចំណុចខាងលើ ងងុយដេក ទើបរេចង្កឡើងខឿនទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម រថយន្តផុកង់ទៅមុខលែងរួច ។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ អូសយកទៅរក្សាទុក រងចាំដោះស្រាយ ផលប៉ះពាល់ជាក្រោយ ៕