បន្ទាយមានជ័យ៖ថ្លែងក្នុងពិធីពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ចៅក្រម ព្រះរាជអាជ្ញាត្រូវពង្រឹងបន្ថែមសំដៅអនុវត្តអភិក្រមទីប្រាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ការថ្លែងបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤មិថុនា២០១៩នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យក្នុងពីធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងលោក   ងួន  ណារ៉ាជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យជំនួសលោក ជឺ សុខ ដែលត្រូវផ្ទេរទៅកាន់តំណែងជាប្រធានសាលាដំបូលខេត្តសៀមរាបនារសៀលថ្ងៃទី២៤នេះដែរ។ពិធីនេះក៍មានការចូលរួមផងដែលពីសំណាក់ឯក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមជា សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមព្រមទាំងចៅក្រមព្រះរាជអាជ្ញាជាច្រេីនពីបណ្តាខេត្តផ្សេងៗ។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ បានត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង៖លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តសៀមរាប។ លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោក ជឺ សុខក្នុងតំណែងជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យរយៈពេល ៥ឆ្នាំលោក  លោកបានដឹកនាំកិច្ចការនៅសាលាបំបូងខេត្តបន្ទាយមានជ័យប្រកបដោយកិច្ចសហការនិងសមគ្គីភាពផ្ទៃក្នុងយ៉ាងល្អនិងជាមួយមន្រ្តីនគរ​បាលយុត្តិធម៍។ ពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យនេះផងដែរធ្វើឡើងបន្ទា​ប់​​ពីព្រះមហាក្សក្រកម្ពុជាត្រាស់បង្គាប់តែងតាំងនិងផ្ទេរមុខតំណែងប្រធានអនុប្រធានចៅក្រមសាលាឧទ្ធរណ៍សាលាដំបូង​រាជធានីខេត្តកាលពីថ្ងៃទី១៣មិថុនានា២០១៩ដោយមានចំនួនចៅក្រមព្រះរាជអាជ្ញាសរុប៣៩រូបដែលត្រូវតែង​តាំងនិងផ្ទេរមុខតំណែង។

អភិក្រមទី៥របស់សម្តេចតេជោ ហ៊ុន សែន គឺនិងវះកាត់ ដែលអភិក្រមទី៥នេះកំពុងតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលសម្តេចបានអនុវត្តលើមន្រ្តីរាជការជាច្រើនមកហើយជាពិសេសចុងក្រោយនេះគឺដករដ្ឋលេខាធិការក្រសួងវប្បធម៍ចេញពីមុខតំណែង។ជាចុងក្រោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានផ្តាំផ្ញើដល់ចៅកហរមនិងព្រះរាជអាជ្ញាពង្រឹងភាពស្អាតស្អំ សាមគ្គីផ្ទៃក្នុងនិងចាត់ការសំណុំរឿងអោយបានឆាប់រហ័សនិងស្វែងរកយុត្តិធម៍ជូនប្រជាពលរដ្ឋកាន់តែល្អបន្ថែម។អេប ពៅ