ស្ត្រីមានផ្ទៃពោះម្នាក់ខណះសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តមិនបានសម្រេចបណ្តាលអោយស្លាប់ទាំង២នាក់ម្តាយនិងកូន។

សាច់ញាតិជនរងគ្រោះបានប្រាប់អោយដឹងនៅថ្ងៃទី២៣ ខែមិថុនាកន្លងមកនេះថា ប្អូនរបស់គាត់បានចូលមកសម្រាលកូននៅអំឡុងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩មកម្លេះ ខណះសម្រាករងចាំដើម្បីឆ្លងទន្លេនេះជនរងគ្រោះបានអោយក្រុមគ្រូពេទ្យពិនិត្យជាបន្តបន្ទាប់ប៉ុន្តែគ្រូពេទ្យបានអះអាងថាកុំព្រួយបារម្មណ៍មិនអីទេ រហូតដល់ថ្ងៃទី២១ ជនរងគ្រោះចាប់ផ្តើមឈឺពោះខ្លាំងម្តងទៀតដែលតម្រូវអោយជនរងគ្រោះចូលបន្ទប់ដើម្បីឆ្លងទន្លេ។ ដោយសារការឆ្លងទន្លេនេះមានបញ្ហាស្ត្រីខាងលើមានអាការ:ហូរឈាមមិនឈប់ទីបំផុតស្ត្រីរងគ្រោះបានផុតដង្ហើមទាំងកូននៅក្នុងផ្ទៃទោះជាក្រុមគ្រូពេទ្យខំព្យាយាមជួយសង្គ្រោះយ៉ាងណាក៏មិនអាចសង្គ្រោះបាន។
ជនរងគ្រោះមានឈ្មោះខឿត ស្រីម៉ៅ អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ឆ្លងទន្លេនៅថ្ងៃទី២១នេះជាការឆ្លងទន្លេលើកទី២ ខណះមានកូនស្រីច្បងម្នាក់អាយុប្រហែល៧ឆ្នាំ។រីឯលោក កាក់ សីលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានប្រឹងប្រែងជួយ សង្គ្រោះ​ជនរងគ្រោះរយះពេលយូរនៅតែមិនអាចសង្គ្រោះបានដោយសារជនរងគ្រោះមានបញ្ហាឈាមបុកចូលបេះដូងធ្វើអោយអ្នកជម្ងឺថប់ដង្ហើមរហូតចុងក្រោយជនរងគ្រោះបានស្លាប់ទាំងម្តាយទាំងកូនតែម្តង៕