ខេត្តបាត់ដំបង! នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះសមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងបាត់ដំបង ជាប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបងបានចុះប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៤ខ្នង នៅចំណុច ភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងបាត់ដំបង ជាប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់និងណែនាំជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម  អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ ស.អ.ក បានណែនាំរួចមកសកម្មភាពការងាររបស់សមាគមអតីតយុទ្ធកម្ពុជាខេត្តបាត់ដំបងដែលរយះពេលកន្លងមកបានយកចិត្តទុកដាក់បំផុតក្នុងការធ្វើការស្រាវជ្រាវស្វែងរកអតីតយុទ្ធជនដែលនៅសេសសល់ ឬប្តូរទីលំនៅទៅនៅឆ្ងាយនិងបានបម្រើពួកគាត់ជាអតីតយុទ្ធជនបានទទួលលទ្ធផលល្អ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច បានអោយដឹងទៀតថា តាំងពីថ្នាក់លើបានបង្កើតសមាគមមកទល់បច្ចុប្បន្នសំរាប់ខេត្តបាត់ដំបងកសាងផ្ទះទុកចែកជូនអតីតយុទ្ធជនក្នុងខេត្តមានចំនួន១៣៨ខ្នងផ្ទះហើយ ហើយសមាគមបានធ្វើការចែកជូនអតីតយុទ្ធជនអស់ចំនួន១៣៣ខ្នង ក្នុងនោះសមាគមបានប្រគល់ជូនគ្រួសារអតីតយុទ្ធជននាថ្ងៃនេះចំនួន៤ខ្នងដែលស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំអណ្តើកហែប  ស្រុករតន:មណ្ឌល  ខេត្តបាត់ដំបង។

លោកបានបន្តទៀតថា ផ្ទះទាំង៤ខ្នងដែលត្រូវប្រគល់ជូននោះមាន ១.ឈ្មោះ លេន រ៉ើយភេទប្រុស អាយុ ៤៨ឆ្នាំ អត្តលេខ HA91000853 ជាជនពិការ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ២.ឈ្មោះ តាប់ ឌឿម ភេទប្រុស អាយុ៦៣ឆ្នាំ អត្តលេខ HA81000065 ជាជនពិការ  ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិអណ្តើក១១ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ៣.ឈ្មោះ ផង់ ផែន ភេទប្រុស អាយុ៤៥ឆ្នាំអត្តលេខ IA00000253 ជាជនបាត់បង់  ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ៤.ឈ្មោះ មោ គល់ ភេទប្រុស អាយុ៦៥ឆ្នាំអត្តលេខ RB13000586 ជានិវត្តជន ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល បន្ថែមពីនេះក៏មានផ្តល់អំណោយជាសម្ភារះគ្រឿងឧបភោគបរិភោគដល់ម្ចាស់ផ្ទះក្នុងម្នាក់ថវិកា ២០ម៉ឺនរៀល -គ្រែ០១ -អង្ករ១០០គីឡូក្រោម -ទឹកត្រី១យួរ -ទឹកស៊ីអីវ ១យួរ  -ត្រីខ០១យួរ, ឆ្នាំង ចាន មុង០១,ភួយ០១,និងកន្ទេល០១ ។ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរមួយចំនួន ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងសារុង០១ផងដែរ។

ជាមួយគ្នានេះឯកឧត្តម ងួន រតន: អភិបាលខេត្តក៏បានមានប្រសាសន៍សំណេះ សំណាលជាមួយថ្នាក់ដឹកនាំសមាគមនិងអតីតយុទ្ធជនថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូដល់អតីតយុទ្ធជនជានិច្ច ព្រោះពួកគាត់បានលះបង់កម្លាំងកាយចិត្តរហូតដល់ពលីជីវិត ពិការដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាកម្លាំងឈានមុខការពារជាតិនិងប្រជាពលរដ្ឋក្នុងសមរភូមិក្នុងសង្រ្គាម ដើម្បីឲ្យពលរដ្ខនៅសមរភូមិក្រោយរស់នៅបានសុខសប្បាយ ដូច្នេះអតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជាយើងដោយមិនអាចកាត់ថ្លៃបានឡើយ។

ហើយក្នុងនោះឯកឧត្តមក៏បានជូនថវិកាដល់ម្ចាស់ផ្ទះទាំង៤នាក់ដោយក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀលសម្រា​ប់​ធ្វើពិធីឡើងផ្ទះថ្មី និងជូនថវិកាដល់ជនពិការជាអ្នកជិតខាងបានចូលរួមក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលនិងសារ៉ុងមួយផងដែរ។ដោយ រៀម សាលី