តាកែវ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវ និងស្នើសុំ ប្រជាពលរដ្ឋ ដែលចិញ្ចឹមជ្រូក ហើយងាប់ដោយសារតែឆ្លងជម្ងឺប៉េសជ្រូក នៅក្នុងតំបន់ផ្ទុះនេះ សូម មេត្តាកុំយកសាច់ ជ្រូកដែលងាប់នេះ ទៅចែកចាយឲ្យបងប្អូនក្នុងភូមិបរិភោគ ព្រោះបើកាល ណា បងប្អូនចែកសាច់ ជ្រូក ងាប់នេះ គឺដូចនឹងចែកចាយជម្ងឺប៉េសជ្រូកអាហ្វ្រកនេះ ឲ្យរីក រាល ដាល ពេ ញភូមិពេញស្រុក អញ្ចឹង ។

នៅក្នុងឪកាសចុះប្រកាសតំបន់ផ្ទុះជម្ងឺប៉េសជ្រូកអាហ្រ្វក និងបាញ់ថ្នាំសម្លាញ់មេរោគ នៅ ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃ ទី ១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គ នាយ ក ដ្ឋាន សុខ ភាព សត្វ និង ផលិត កម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រោយពី ក្រសួង  កសិកម្មបានពិនិត្យមើលឈាមរបស់ជ្រូកនៅក្នុងស្រុកអង្គរបូរី ឃុំពន្លៃនេះ ឃើញថា មាន ជម្ងឺ ប៉េសជ្រូក រហូតដល់មានជ្រូករបស់បងប្អូនប្រជាពលរដ្ឋងាប់ជាច្រើនក្បាល ដូច្នោះដើម្បី ការពារកុំឲ្យជម្ងឺប៉េសជ្រូកអាហ្វ្រកនេះ រីករាល់ដាលដល់ភូមិឃុំស្រុកផ្សេងទៀត សូមបងប្អូន ប្រជាពលរដ្ឋមេត្តាយោគយល់ និងសហការជាមួយនឹងមន្រ្តីជំនាញ ដោយមិនត្រូវយកសាច់ជ្រូក ដែលងាប់នេះទៅលក់ ឬ កាប់សាច់ជ្រូកទៅចែកគ្នាហូបនោះទេ ពោលគឺត្រូវយកទៅកប់ឬដុត ចោលតែម្តង ម្យ៉ាងវិញទៀតសម្រាប់បងប្អូនឬអ្នកចិញ្ចឹមសត្វជ្រូកនេះ ក៏មិនត្រូវដើរទៅណាឆ្ងាយ ពីតំបន់ដែលផ្ទុះជម្ងឺប៉េសជ្រូកអាហ្វ្រកនេះដែរ ព្រោះអាចឆ្លងទៅតំបន់មួយទៀត កាន់ តែ ធ្ងន់ ធ្ងរ ជាង មុន ។

អគ្គនាយករូបនេះ បន្ថែមទៀតថា ជម្ងឺប៉េសជ្រូកអាហ្វ្រកនេះ គឺមិនឆ្លងទៅដល់មនុស្ស ឬសត្វមាន់ ទា ឬសត្វគោ នោះឡើយ គឺឆ្លងតែជ្រូកតែប៉ុណ្ណោះ ហើយមេរាគរបស់វា គឺរស់នៅក្នុង សាច់ ជ្រូករហូតដល់ទៅ១០០ថ្ងៃ ប៉ុន្តែមេរោគប៉េសជ្រូកអាហ្វ្រកនេះ ក៏នៅជាប់នឹងដី ទ្រុង ឬជាប់នឹងបរិវេណជុំវិញតំបន់នេះ ។ ឯកឧត្តម បន្តថា តំបន់ដែលចុះមកធ្វើការប្រកាសថាមានផ្ទុះនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺបានហាមឃាត់រាល់ការចរាចរណ៍នៅសាច់ជ្រូក ក៏ដូចជាធ្វើការបំផ្លាស់ទីសត្វជ្រូក ចេញ ពី តំបន់នេះ ក្នុងរង្វង់ ១០គីឡូម៉ែត្រ ទៅកាន់តំបន់ផ្សេងទៀត ជៀសវៀងការរីករាលដាល ដូចជា ឆ្លង នូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ទៅកាន់តំបន់ផ្សេងៗ ហើយ ប្រសិនបើ បងប្អូន ប្រជា ពលរដ្ឋ មានបំណងចង់ចិញ្ចឹមសត្វជ្រូកឡើងវិញ គឺសូមមេត្តារង់ចាំរហូតដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញសេចក្ដីប្រកាសចេញចរាចរឡើងវិញ នូវសាច់ជ្រូក ក៏ដូចជាសត្វជ្រូក ចេញ ពី តំបន់ ដែលធ្លាប់បានប្រកាសថាមានផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនេះ។

នៅក្នុងឱកាស់នោះលោកតាន់ ផាន់ណារ៉ា ក៏បានធ្វើការជំរុញឲ្យមន្ត្រីមូលដ្ឋាន ធ្វើការតាមដាន និងពិនិត្យឲ្យបានច្បាស់លាស់ នឹងត្រូវធ្វើការបាញ់ថ្នាំសម្លាប់ប្រភេទមេរោគប៉េស្តជ្រូកអាហ្វ្រិក នេះ ឲ្យបានទៀងទាត់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ក៏ដូចជាតំបន់ផ្សេងទៀតនៃខេត្តតាកែវ ។

ជាមួយគ្នានេះដែរ លោក ខាន់ សុខា អភិបាលរងខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរស្រុក និងសមត្ថកិច្ច ដែលជាប់ព្រំដែន ត្រូវតែចុះត្រួតពិនិត្យ និងធ្វើការទប់ស្កាត់ បង្រ្កាបឲ្យខាងតែបាន ចំពោះការនាំចូលសត្វជ្រូកពីប្រទេសវៀតណាម ពិសេសការពារតាមច្រក របៀង ហើយប្រសិនបើរកឃើញថា មានការលួចនាំចូលជ្រូកពីប្រទេសវៀតណាម អាជ្ញាធរ ស្រុក នោះ ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ ព្រោះអាជ្ញាធរខេត្ត ដែលមានឯកឧត្តម អ៊ូច ភា បានដាស់តឿន និងក្រើនរំលឹកជាច្រើនដងរួចមកហើយ ពិសេសគឺផ្តល់រង្វាន់ថែមទៀត ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋរាយការណ៍មក ហើយចាប់បានឡានដឹកជ្រូកនេះ នឹង ឧបត្ថម្ភ ថវិកា២លានរៀល ៕វង្ស ចំរើន