កំពង់ចាម:ផ្លូវក្រាលកៅស៊ូនៅតាមសួនច្បារមាត់ទន្លេក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បានរងការខូចខាត មានក្រឡុកធំៗជាច្រើនកន្លែងដែលអាចបង្ករជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាពិសេសនៅពេលល្ងោចឬពេលយប់ គឺមានប្អូនប្រជាពលរដ្ធដែលរស់នៅក្នុងក្រុងកំពង់ចាមនេះតែម្តង តែងតែជិះដើរកំសាន្តយកខ្យល់អាកាស នៅពេលសំរាកពីការងារ ដែលធ្វើដំណើរទៅមកស្ទើររៀងរាល់ថ្ងៃហើយផ្លូវដែលពួកគាត់ជិះមានកន្លែងខូច នឹងក្រឡុកធំៗទីមួយនៅសួនច្បារមាត់ទន្លេកំពង់រងចាំ ទី២នៅមុខនឹងផ្លាកកំពង់ចាម ដោយគេឃើញរងការខូចខាតជាយូរណាស់មកហើយ ដោយមិនមានអាជ្ញាធរដែលពាក់ពន្ធ័ជាពិសេស មន្ទីរសាធារណៈការ ខេត្តកំពង់ចាម មកជួសជុល​ឬត្រួតពិនិត្យមើលឡើយ ដែលទុកបណ្តោយអោយក្រឡុកកាន់តែធំទៅៗ ហើយកន្លងមកក៏មានមន្រ្តីសមត្ថកិច្ចម្នាក់បានគ្រោះថ្នាក់ដោយសារផ្លូវខូចក្រឡុកនេះផងដែរ តែរងរបួសស្រាល ហើយជាពិសេសអ្នកដែលធ្វើដំណើរពេលយប់មើលមិនឃើញតែងតែដួលជាញឹកញ៉ប់ ដោយមិនបានប្រុងប្រយត្ន័ ដោយសារពួកគាត់គិតថាផ្លូវក្នុងក្រុងស្អាតបែបនេះ មិនមានការខូចក្រឡុកធំបែបនេះទេ ។
ដូច្នេះហើយតាមរយៈctv8HD ប្រជាពលរដ្ធដែលរស់នៅក្នុងក្រុងកំពង់ចាមស្នើរដែលអាជ្ញាធរដែលពាក់ពន្ធ័ មន្ទី​សាធារណៈការខេត្តកំពង់ចាម ជួយត្រួតពិនិត្យមើលឬជួសជុលផ្លូវទាំងនេះផង បើនៅតែទុកបណ្តែតបណ្តោយបែបនេះទៀតអាចនឹងបង្ករជាគ្រោះថ្នាក់ទៅដល់អ្នកធ្វើដំណើរបន្តបន្ទាប់ទៀត។
ជុំវិញបញ្ហានេះ លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានប្រាប់ ថា លោកបានធ្វើលិខិតស្នើរទៅមន្ទីសារ​ធារណៈការហើយ រឿងទាក់ទងបន្តសួរទៅខាងសារធារណៈការ។ ហើយបើតាមលោក សុខ ស្រ៊ុនប្រធាន មន្ទីសារ​ធារណៈការ ខេត្តកំពង់ចាមបានអោយដឹងថា ចំពោះផ្លូវខូចនេះលោកបានដឹងហើយ តែដោយសារមន្ទីសារធារណការមិនទាន់មានកញ្ចប់ថវិការដែលទុកសំរាប់ជួសជុលនឹងថែរទាំក្នុងក្រុងកំពង់ចាមនៅឡើយ ទល់តែឆ្នាំ២០១៩ទើបមានបញ្ចាប់ធ្លាក់មកទើបធ្វើបាន៕ហាក់ចំណុចctv8HDកំពង់ចាម