កំពង់ចាម: ប្រជាពលរដ្ឋខ្មែររស់នៅស្រុកលើជំនាន់ដើមតែងតែចម្អិន បាយដោយបំប៉ង់ឬស្សីព្រោះងាយស្រួលដាក់តាមខ្លួនអាស្រ័យនូវការបរបាញ់សត្វព្រៃនិងបោច វល្ល៍ផ្តៅ រកទឹកឃ្មុំពិសេស និយមចូលចិត្ត ចម្អិន បាយដំណើប នៅក្នុង បំពង់ ឫស្សី ថា « នំក្រឡាននោះ ពី ជំនាន់ មួយ ទៅ ជំនាន់ មួយ គ្រឿងផ្សំ ធ្វើ « នំក្រឡាន » មានការ វិវត្តន៍ ជា បន្តបន្ទាប់ រហូតដល់ បច្ចុប្បន្ន ។ គ្រឿងផ្សំ របស់ « នំក្រឡាន » មានដូចជា អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និង អំបិល បន្តិចបន្តួច ដោយ យក ស្លឹកចេក ឬ ស្រកីដូង ធ្វើ ឆ្នុក ហើយ បន្ទាប់មក គេ ដុត ក្នុង ចង្ក្រាន  ។ ចំពោះ រយៈពេល នៃ ដុត « នំក្រឡាន » អាស្រ័យទៅលើ ទំហំ បំពង់ ឬ ស្សី ធំ ឬ តូច ជាដើម ។

នំក្រឡានត្រូវបានអ្នកស្រុកភូមិព្រែកក់ឃុំព្រែបាក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបង្កើតមុខរបរបន្ថែមដោះស្រាយជីវភាពប្រចាំថ្ងៃក្រៅពីធ្វើស្រែចំការ។ហើយភ្ជាប់ជួនការពេញនិយមពិសារពីគ្រប់មិជ្ឈដ្ឋានដែរបានធ្វើដំណើរឆ្លងកាត់តំបន់នេះទិញយកទៅពិសានិងផ្ញើសាច់ញាតិរបស់ពួកគេនៅឯស្រុកំណើត។ចំពោះតំម្លៃវិញ១កំណាត់បំពង់ ឬស្សីតាមទំហំតូច ធំសករួចជាស្រេច តម្លៃចាប់ពី១០០០៛.២០០០៛.៣០០០.និង៥០០០៛។ទទ្ទឹមនោះការរកកម្រៃពីនំក្រឡានដ៍ឆ្ងុញឆ្ងាញ់របស់ស្រុកភូមិឃុំខាងលើចាប់១០ម៉ីនរៀលទៅ២០ម៉ឺនរៀលផងដែរ៕