ខេត្តព្រះសីហនុ: សមត្ថកិច្ចសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោគ នៃអធិការរដ្ឋាននគរបាលស្រុកព្រៃនប់ ត្រូវបានក្រុមឈ្មួញនិងប្រជាពលរដ្ឋធ្វើការរិះគន់ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ ខុសពីសមត្ថកិច្ចតាមបណ្តាលខេត្តផ្សេងៗ ដែលចុះអនុវត្តន៍មានកម្លាំងជាច្រើនចូលរួមនិងពិនិត្យរាលការបើកបរនិងរថយន្តខុសបច្ចេកទេស តែចំពោះសមត្ថកិច្ចសណ្តាប់ធ្នាប់ស្រុកព្រៃនប់វិញ មិនមានដាក់កម្លាំងចម្រុះនិងស្លាក់សញ្ញាត្រួតពិនិត្យឡើយ មានតែកម្លាំងប៉ញលីសម្នាក់ឬក៏២នាក់ ពួនសម្ងំតាមចិញ្ចើមផ្លូវស្ងាត់ៗ ដើម្បីចាំឃ្លាំមើលតែរថយន្តក្រុមអាជីវករណា ដែលដឹកអីវ៉ាន់ចូលមកក្រុងព្រះសីហនុនៅពេលយប់ៗ ដឹកទំនិញបើកគូថរថយន្តឬក៏តកាងរថយន្ត និងត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់ឃាត់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រហូតដល់ភ្លឺ ហើយចោទរថយន្តខាងលើទាំងនោះដឹកខុសបច្ចេកទេស បន្ទាប់ពីចាប់ឃាត់រថយន្តដឹកខុសបច្ចេកទេសដឹកអីវ៉ាន់ខាងលើហើយ ត្រូវបានដឹងថា កម្លាំងសមត្ថកិច្ចចរាចរណ៍ ត្រូវតែបង្ខំចិត្តចាប់រថយន្តណាផ្សេងទៀត ដើម្បីបញ្ជាក់ថា ខ្លួនអនុវត្តន៍ច្បាប់ដូចៗគ្នា ដោយឡែកនៅចេលាម៉៣និង០០នាទីយប់រំលងអាធ្រាទឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចរាចរណ៍ស្រុកព្រៃនប់ បន្ទាប់ពីឃាត់រថយន្តឈ្មួញតូចៗដឹកតាមរថយន្តតូរីសរួមមក ព្រឹកឡើងបានឃាតរថយន្តដឹកថ្ម១គ្រឿងទៀតនៅមុខផ្សារ ហើយរថយន្តដឹកថ្មខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ព្រួតគ្នាវាយ ដូចបង្ក្រាបចោរប្លន់អញ្ចឹង ហើយករណីព្រួតគ្នាវាយនោះ បានធ្វើអោយមហាជនជាច្រើន ខឹងសម្បានិងសមត្ថកិច្ចថា សមត្ថកិច្ចជាអ្នកអនុវត្តច្បាប់គួតែគោរពច្បាប់ជាគំរូល្អដល់ប្រជាពលរដ្ឋមិនគួរណាធ្វើបែបនេះឡើយ។
ចំណែកឯស្ត្រីកម្នាក់ឈ្មោះ ធី សុវន ដែលជាម្ចាស់អីវ៉ាន់គ្រែដែកដឹក រស់នៅផ្សារទំលាប់ ស្រុកគិរីវង់ ខេត្តតាកែវ បានលើកឡើងថា រូបគាត់បានជួលរថយន្តតូរីសដឹកអីវ៉ាន់ បានប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមគ្រួសារ ហើយរូបគាត់ក៏ទទួលស្គាល់ថា ការដឹកអីវ៉ាន់ដាក់លើដំបូល និងតកាងនេះ វាខុសច្បាប់ចរាចរណ៍ដែរ ក៏ប៉ុន្តែរូបគាត់ដឹកពេលយប់ មិនធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈជនឡើយ បើមិនដេកច្រើនបែបនេះ គឺមិនរួចខ្លួននោះទេ ថ្លៃឈ្នួលកម្មករផង ។

ពាក់ពន្ធ័ករណីផ្ទុះការរិះគន់ពីក្រុមឈ្មួញនិងប្រជាពលរដ្ឋ លោក ស៊ួន គឹមសំ អធិការរងទទួលផែនសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានថ្លែងតាមទូរស័ព្ទថា ការដែលលោកអនុវត្តន៍បែបនេះ គឺលោកពង្រឹងច្បាប់ចរាចរណ៍ ទោះយប់ក៏ដោយ ថ្ងៃក៏ដោយ លោកត្រូវតែអនុវត្តន៍បែបនេះ រហូត ។