ខេត្តស្ទឹងត្រែង៖បទល្មើសក្នុងរដូវបិទនេសាទ បានគំរាមកំហែងធនធានមច្ឆជាតិនៅទន្លេមេគង្គលើ  នៃខេត្តស្ទឹងត្រែង ទោះបីមន្ត្រីជំនាញផ្នែកជលផលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតយ៉ាងណាក៍ដោយ  ជនខិលខូចមួយចំនួន នៅតែលួចលាក់ធ្វើនេសាទខុសច្បាប់គ្មានកោតខ្លាចឡើយ។

ក្នុងរដូវបិទនេសាទនៅខេត្តស្ទឹងត្រែងលោកឡាយឈុនមេភូមិត្បូងខ្លា ឃុំអូម្រះស្រុកសៀមបូកខេត្តស្ទឹងត្រែងបានអះអាងថា៖ទោះបីអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយច្បាប់ជលផល  ហាមប្រាមផ្អាកការធ្វើនេសាទនៅរដូវត្រីពងនេះ  បានទូលំទូលាយហើយក៍ដោយ  ជនខិលខូចនៅតែលួចលាក់ចុះធ្វើនេសាទខុសច្បាប់ នៅតាមអន្លងអភិរក្ស  បានប្រើប្រាស់ឧបករណ៍ឆក់ត្រីទាំងថ្ងៃទាំងយប់ ។លោកថា៖មុខសញ្ញាទាំងនេះអាជ្ញាធរនិងសមត្ថកិចបានហៅមកណែនាំមិនស្តាប់ឡើយហើយថែមទាំងប្រមាថប្រើអំពើហឹង្សាបន្ថែមទៀត ខ្ញុំសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធថ្នាក់លើនិងជូយបង្ក្រាបបទល្មើសនេះផងដោយសារប្រជាពលរដ្ឋប្តឹងខ្ញុំ មិនដឹងធ្វើម៉េចបានតែត្រឹមរាយការណ៍ជូនឃុំហើយគេប្រមាថអាយុជីវិតជាអាជ្ញាធរទៀត ហើយសមត្ថភាពមេភូមិគាត់ប្រមាថអាយុជីវិតទៀតដោយសារយើងណែនាំប្រាប់គាត់អញ្ចឹង។

លោកទុំនីរ៉ូ នាយខណ្ឌជលផលស្ទឹងត្រែងបានទទួលស្គាល់ថា៖បទល្មើសទាំងនេះពិតជាកើតមានព្រោះនៅពេលដែលសមត្ថកិច្ចចុះល្បាតក៍ជួបការចម្រុងចម្រះគ្នារហូតពេលខ្លះបង្ខំឱ្យសមត្ថកិច្ចប្រើប្រាស់អាវុធក៍មានដែរ។លោកថា៖បញ្ហាប្រឈមនេះ អាជ្ញាធរមានសមត្ថកិច្ចមិនអាចចាត់វិធានការទាំងស្រុងទេ  វាទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ព្រោះច្បាប់ជលផលបានផ្សព្វផ្សាយជ្រួតជ្រាប់អស់ ហើយនៅរដូវបិទនេសាទនេះ យើងខ្ញុំនៅតែសំណូមពរដ៍ទទូច ចំពោះបងប្អូន ប្រជាអ្នកនេសាទទាំងអស់ ជាពិសេសាប្រជាអ្នកនេសាទប្រ់នូវឧបករណ៍ខុសច្បាប់ ធានានៅនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។  លោកឈនផៃ ប្រជាពលរដ្ឋនៅភូមិកោះជ្រឺមឃុំអូរម្រះបាន  ទទួលស្គាល់ថា៖ប្រជាពលរដ្ឋរស់នៅតាមជូរមាត់ទន្លេមេគង្គភាគច្រើនបានពឺងផ្អែកទៅលើផលនេសាទ​តែ​បងប្អូនមួយចំនួនមិនបាន  ស្រឡាញ់ធនធានទាំងនេះទេ បែរជាប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំផ្លាញធនធានរបស់ខ្លួន។

សូមបញ្ជាក់ថា៖ក្នុងរដូវបិទនេសាទនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៍បានផ្ញើសារជូនបងប្អូនជនរួមជាតិឱ្យអនុវត្តនូវគោលការ៧ចំណុចដើម្បីយើងរួមគ្នាអភិរក្សធនធានមច្ឆជាតិឱ្យសំបូរឡើងវិញជាពិសេសចៀសវាងការធ្វើនេសាទប្រើប្រាស់ឧបករណ៍ហាមឃាត់ក្នុងរដូវបិទនេសាទ៕ ងិន លីម