(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអាវុធហត្ថស្រុកវើនសៃធ្វើការចុះបង្ក្រាបនិងរឹបអូសឈើប្រភេទលេខ១កកោះដែលក្រុមឈ្មួញទុច្ចរិតបានដឹកយកមកលាក់ទុកនៅក្នុងព្រៃមួយកន្លែងរង់ចាំពេលវេលាល្អនិងដឹកបន្តទៅលក់នៅប្រទេសវៀតណាម។

ការចុះបង្ក្រាបនិងរឹបអូសឈើខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឋិតនៅត្រង់ចំណុចភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

លុះដល់ពេលាម៉ោង៨,០០នាទីព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩កម្លាំងជំនាញប្រឆាំងបទល្មើសសរដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីនូវដារាស្នងការរងផែនការងារប្រឆាំងបទល្មើសមានការសម្រប់សម្រួលនីតិវិធីដោយលោកណង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានចុះអនុវត្តន៍ដីកាឆែកឆេរផ្ទះឈ្មោះ ស៊ីង ប៊ុតស៊ី ភេទប្រុសអាយុ៣០ឆ្នាំជនជាតិឡាវទីលំនៅភូមិប៉ុងឃុំប៉ុងស្រុកវើនសៃ ខេត្តរតនគិរី។

វត្ថុតាងដែលបានដកហូតរួមមានរថយន្តមួយគ្រឿង ម៉ាក់កូរ៉េព័ណ៌ខៀវពាក់ស្លាក់លេខ ភ្នំពេញ2C-4228និងឈើប្រភេទធ្នុង ចំនួន១០៨ដុំបច្ចុប្បន្នបានដឹកជញ្ជូនមករក្សាទុកបណ្តេះអាសន្ននៅអធិកាដ្ឋាននគរបាលស្រុកវើនសៃដើម្បីរងចាំប្រគល់ជូនសមត្ថកិច្ចរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនិតិវិធីច្បាប់។

សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើដែលសមត្ថកិច្ចជំនាញបានរឹបអូសនោះជាឈើលេខ១ប្រភេទកកោះចំនួន៣២សន្លឹក ហើយមិនត្រូវបានស្គាល់ម្ចាស់ឈើនោះទេ។ ដោយយកមកគរទុកនៅក្នុងព្រៃជាយូមកហើយ ខណ:មិនបានដឹកចេញនោះ គឺសមត្ថកិច្ចជំនាញពាក់ព័ន្ធបានធ្វើការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រៃឈើនៅក្នុងខេត្តរតនគិរីនេះ ដោយមានបទបញ្ជាពីគណ:បញ្ជាការឯកភាពខេត្តផងដែរ។

បច្ចុប្បន្នឈើទាំងនោះសមត្ថកិច្ចជំនាញបានដឹកជញ្ជូនយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវើនសៃដើម្បីរង់ចាំប្រគល់ជូនទៅឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំចាត់ការបន្តតាមនិតិវិធី៕គឹមសុវណ្ណរិទ្ធ