ខេត្តរតនគិរី/កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហកាជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើនិងអាជ្ញាធរមូលដ្ឋានបានស្ទាក់ចាប់ទាន់ពេលវេលារថយន្តឡង់គ្រឺស័រ2គ្រឿងដឹកឈើឆ្លងដែនទៅវៀតណាមនៅភូមិប៉ក់ធំឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរីនៅចំណុចផ្លូវក្រុមហ៊ុន74វេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩។

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តមាក់ឡង់គ្រឺស័រចំនួន២គ្រឿងមួយគ្រឿងពណ៍សមួយគ្រឿងទៀតពណ៍ខ្មៅគ្មានស្លាកលេខបានដឹកឈើប្រភេទលេលខ១សុក្រមនិងពពូលថ្មចំនួន៣៤ដុំមុខកាត់ចាប់ពី20ទៅ30ប្រវែង3ទៅ4ម៉ែត្រដឹកលួចលាក់បម្រុងឆ្លងដែនទៅប្រទេសវៀតណាម។

សមត្ថកិច្ចបានបន្តថាការបង្ក្រាប់លើកនេះគឺខុសពីមុនដោយប្រគល់ឈើជូនទៅសមត្ថកិច្ចជំនាញរក្សាទុកប៉ុន្តែរថយន្តយកទៅកម្ទេចចោលតែម្តង។

ខេត្តរតនគិរីក៍មិនខុសពីខេត្តមណ្ឌលគិរីដែរ កន្តាប់ដៃដែករបស់លោកឧត្តមសេនីយ៍ត្រីថាវយេនមេបញ្ជាការកងរាអាវុធហត្ថខេត្តរតនគិរីដោយមានការសម្រាប់សម្រួលពីលោកលាងអ៊ូព្រះរាជអាជ្ញារងអម្យសាលាដំបូងខេត្តរតនគិរីបានយករថយន្តឡង់គ្រឹស័រកែឆ្នៃដឹកឈើខុសច្បាប់ចំនួន២គ្រឿងទៅកម្ទេចចោលនៅមុខស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ៧៨២ស្ថិតនៅភូមិសោមត្រកឃុំសោមធំស្រុកអូរយាដាវខេត្តរតនគិរីនាល្ងាចថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩ធ្វើឲ្យប្រជាពលរដ្ឋកោតសរសើរនិងការអនុវត្តន៍ដោយម៉ឹងម៉ាត់នេះណាស់៕គឹមសុវណ្ណរិទ្ធ