ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថាកម្ពុ​ជា​មាន​សុខ​សន្តិភាពស្ថិរភាពប៉ុន្តែ​ស្ថិរភាព​នយោបាយ​កំពុងតែ​ទទួលរង​ការ​គំរាម​កំហែង​។សន្តិភាព​មាននិង​​គ្មាន​កម្លាំង​ក្រៅច្បាប់កម្លាំង​ប្រដាប់​អាវុធ​ទៅ​ពួន​សម្ងំដើម្បី​មក​វាយប្រហារ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ទេ​។ការ​បញ្ជាក់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារនិង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​បុញ្ញ​ខេ​ត្តា​រាម(​ហៅ​វត្ត​ថ្មី​) ស្ថិតនៅ​ភូមិ​លេខ​៨សង្កាត់​កំពង់លាវក្រុង​ព្រៃវែងខេត្ត​ព្រៃវែងកាលពី​ព្រឹក​ថ្ងៃ​ទី​១៣ខែ​កក្កដាឆ្នាំ​២០១៩​។

សម្ដេច​ក្រឡាហោមសខេងបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា“​ស្ថិរភាព​ជាទូទៅ​យើង​ក៏​មានក៏ប៉ុន្តែ​កំពុង​មាន​ការ​គំរាម​កំហែងដូច្នេះ​នេះ​ជា​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ដោះស្រាយ​។គំរាម​កំហែង​គឺ​តាម​រយៈ​អ្នក​ដែល​បំផុស​បំផុលដឹកនាំ​កម្លាំង​មហាជនប្រជាជនធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលទម្លាក់​រដ្ឋាភិបាល​កើត​ចេញពី​ការ​បោះ​ឆ្នោតអា​ហ្នឹង​ហើយ​ជា​ការ​គំរាមកំហែង​ទៅលើ​ស្ថិរភាព​នយោបាយ​។ហើយ​ដែល​បញ្ហា​នេះយើង​មាន​មេរៀន​បទពិសោធន៍​ហើយវា​អត់​សុខ​ទេសាកមើល​បើ​សុខខ្មែរ​យើង​គឺថាបែកបាក់​គ្នា​សាជាថ្មីហើយ​បើ​ដឹង​ពេលណា​យើង​ផ្តុំ​គ្នា​បានរួប​រួម​គ្នា​បាន​ឡើងវិញ​ទេ​។ឥឡូវ​អ្វី​ដែល​យើង​ធ្វើ​បាន​ធ្វើ​ទៅអ្វី​ដែល​ធ្វើ​មិន​ទាន់​បាន​ខំ​ដោះស្រាយ​ទៅវា​គ្រាន់បើ​ជាង​រុះ​ធ្វើ​សា​ថ្មីអ្នក​ដែល​ចង់​មក​ធ្វើចង់​រុះ​ធ្វើ​សាជាថ្មីវ៉ៃ​អា​ផ្ទះ​នឹង​ចោលធ្វើ​ផ្ទះ​ថ្មីអា​ហ្នឹង​បាន​វា​ល្អដូចជា​មិន​ត្រូវ​ទេទស្សនៈ​បែប​នឹងមិន​ត្រូវ​ទាល់​តែ​សោះសូម​មេត្តា​កុំ​បំផ្លាញបើ​មិនបាន​ជួយ​ចូកចែវកុំ​យក​ជើង​រាទឹក​។

យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ស្នេហា​ជាតិអ្នកណា​ក៏​និយាយ​បាន​ដែរតែ​ឯ​ប៉ុន្មាន​នាក់​នឹង​ស្នេហា​ជាតិអត់​ទេយើង​ទាំង​អស់​គ្នា​ជាតិ​តែមួយយើង​ស្នេហា​ជាតិ​ដូចគ្នាគ្រាន់​ថាអ្នកខ្លះ​បាន​ធ្វើ​ច្រើនអ្នកខ្លះ​បាន​ធ្វើ​តិច​ការងារអ្នកខ្លះ​មាន​ចំណុចខ្សោយ​នេះចំណុចខ្សោយ​នោះជា​រឿង​ធម្មតានៃ​មនុស្ស​ក្នុង​សាកលលោកប៉ុន្តែ​កុំ​គៀស​ថាអានេះ​ស្នេហា​ជាតិអានេះ​ក្បត់ជាតិអា​ហ្នឹង​អត់​បានទេតែ​បែងចែក​អត់​បានទេ​”​។​សម្ដេច​ក្រឡាហោមសខេងបាន​លើក​ឡើង​ថាវេទិកា​សាធារណៈ​មិនមែន​សម្រាប់​តែ​ពណ៌​សម្បុរ​នយោបាយ​បក្ស​ណាមួយ​ទេគឺ​ទាំង​អស់​គ្នា​ចូលរួមមកពី​បក្ស​ណា​ក៏​ដោយ​ឲ្យ​ចូលរួម​ទាំង​អស់​គ្នា​មកដើម្បី​យក​បញ្ហា​មក​ដាក់​លើ​តុហើយ​ដោះស្រាយ​ជាមួយគ្នា​៕