ខេត្តកណ្តាល៖ការបង្កើតឡើងនូវមជ្ឈមណ្ឌលនេះមានសារៈសំខាន់ណាស់សម្រាប់អនាគតនិងប ច្ចុប្បន្នសំដៅធានាបានគុណភាពសុវត្ថិភាពដើម្បីប្រកួតប្រជែងលើទីផ្សារនិងជំរុញការនាំចេញ៖ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈ មណ្ឌលប្រមូលផ្តុំពិនិត្យគុណភាពនិងចែកចា យបន្លែសុវត្ថិភាព ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩ កក្តដា ២០១៩នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី២៧ កក្តដា ២០១៩ កម្ពុជាបាននាំចេញបន្លែទៅកាន់សហគមន៍អឺរ៉ុបចំនួន១០៦តោនហើយ និងកំពុងធ្វើការជំរុញនាំចេញបន្ថែម។

ឯកឧត្តមបន្តថា បច្ចុប្បន្នកសិករបានកំពុងផ្លាស់ប្តូរការដាំដើម្បីហូបទៅសម្រាប់លក់ ពោលគឺប្រែក្លាយពីកសិករទៅជាកសិពាណិជ្ជករ ប៉ុន្តែ នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ ហើយដើម្បីអាចកាត់បន្ថយបាននូវការនាំចូលនិងបង្កើននូវការនាំបន្លែ ផ្លែឈើ ចេញនោះ ត្រូវទាមទាំរឱ្យបង្កើនការសិក្សាស្រាវជ្រាវ បច្ចេកទេសថ្មីៗ ដើម្បីបង្កើនសុវត្ថិភាពស្បៀង និងផ្លាសប្តូរទៅជាកសិកម្មតាមបែបប្រពលវប្បកម្មវិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា មន្ទីរក៏ដូចជាអគ្គនាយកដ្ឋានកសិកម្ម ត្រូវសម្របសម្រួ លលើរាល់ការស្នើរចុះបញ្ជីរកសិកម្មសរីរាង្គ ដើម្បីអាចប្រើស្លាកសញ្ញាស្តង់ដាលើផលិតផលសម្រាប់ការបង្កើនទំនុកចិត្ត ជំរុញការផលិតបន្លែសុវត្ថិភាព ដើម្បីបង្គ្រប់ការខ្វះខាតនិងជំរុញកា រនាំចេញ ហើយកសិករក៏ត្រូវអនុវត្តការប្រើប្រាស់ជី ថ្នាំកសិករទៅតាមលក្ខណៈបច្ចេកទេសដែ រ និងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រាសធំៗ ដោយអនុវត្តកសិកម្មតាមកិច្ចសន្យា ពោលគឺកសិធុរៈកិច្ច។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ហូរីណីអ៊ុជិ ហ៊ីដេហ៊ីសា បានមានប្រសាសន៍ថា កសិកម្មពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ហើ យជាមួយហ្នឹងកំណើនសេដ្ឋកិច្ចបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា បានចាប់ផ្តើមយកចិត្តទុកដាក់ប ន្ថែមទៀតលើសុវត្ថិភាពអាហារ ហើយខ្ញុំសង្ឃឹមថាមជ្ឈមណ្ឌលនេះ នឹងរួមចំណែកក្នុងការផ្តល់នូវផលិតកម្មសុវត្ថិភាពនិងទំនុកចិត្តទៅកាន់ទៅផ្សារបន្ថែមទៀត។

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក៏បានមានប្រសាសន៍ដែរថា វិស័យកសិក ម្មបានរួមចំណែកយ៉ាងខ្លាំង ក៏ការជំរុញសេដ្ឋកិច្ចរបស់ខេត្ត ពោលគឺមានទៅទៅ៤០,១%ខណៈឧស្សាហកម្ម៣២,៧% និងសេវាកម្ម២៧,២% ហើយដំណើរការនៃមជ្ឈមណ្ឌលនេះស្របពេល ដែលកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ និងបានផ្លាស់ប្តូរឥរិយាប ថពីការបរិភោគអាហារមានជាតិគីមី មកអាហារសុវត្ថិភាព ដើម្បីកាត់បន្ថយការចំណាយលើការព្យាបាល និងថែទាំសុខភាព៕