ខេត្តស្វាយរៀង៖ក្រុងបាវិតជាតំបន់ដែលអភិវឌ្ឍន៍ខណះមានអាគារខ្ព់ៗកំពុងសាងសង់ដោយមានក្រុមកម្មករសំណង់រាប់រយនាក់មានការងារធ្វើប៉ុន្តែការរស់នៅនឹងហូបចុកមានការប្រឈមយ៉ាងខ្លាំងពីបរិស្ថានអនាម័យជុំវិញខ្លួនផងដែរ។

បើតាមកម្មករសំណង់កំពុងសាងសង់អាគារនៅក្រុងបាវិតបានអោយដឹងថា សព្វថ្ងៃខ្មែរយើងធ្វើជាកម្មករសំណង់ ទូទាំងក្រុងបាវិត មានប្រមាណជាង២ពាន់នាក់ដោយក្នុងចំណោម ទាំងនោះ ជាងពាក់កណ្តាល រស់នៅគ្មានអនាម័យ នឹងកំពុងរស់នៅតំបន់ ប្រឈមនឹងជម្ងឺផ្សេងៗខណះ ពីមុន ម្នាក់ៗ រស់នៅក្បែអាគារការដ្ឋានសំណង់ប៉ុន្តែក្រោយមក ម្ចាស់ម៉ៅការសំណង់( កាស៊ីណូ សណ្ឋាគារ ខុនដូរជួលឲ្យជនជាតិចិនរស់នៅ) បានជួលដីកណ្តាលព្រៃស្មាច់ឲ្យក្រុមកម្មករមករស់នៅ សង់តូបពីឈើ ប្រក់សង្គ័សីតូចៗលាយចំរុះគ្នា មានទាំងមនុស្សចាស់និងក្មេងៗ ដែលនៅចម្ងាយពីព្រំដែនប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ។

ប្រភពបន្តថាការ មករស់នៅទីនេះ កំពុងមានបញ្ហារប្រឈម ទី១ ខ្វះអគ្គិសនីប្រើប្រាស់ ទី២ ខ្វះទឹកស្អាតប្រើប្រាស់ ម្នាក់ៗ ដងទឹកស្រះ យកមក ទុកងូត ដាំបាយ ស្លរ នឹងទឹកហូប ផងដែរ ទាំងមិនដឹងថា ទឹកនោះមានជាតិពុលប៉ណ្ណានោះទេ ទី៣ ក្មេងៗ កំពុងប្រឈម កើតជម្ងឺគ្រុនឈាម ដោយសារព្រៃស្មាច់ សំបូរមុសនឹង ទី៤ មិនទាន់មាន បង្គន់អនាម័យប្រើប្រាស់។

ករណីខាងលើនេះក្រុមកម្មករក៏បានសំណូមពរដល់អាជ្ញាធរមន្ទីជំនាញដែលពាក់ពន្ធ័មេត្តាចុះមកពិនិត្យមើលផងព្រោះវាប្រឈមបញ្ហាជាច្រើនក្នុងការរស់នៅរបស់ពួកគាត់ផងដែរ។