ភ្នំពេញ នាល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្ដែង ទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់ ហ្គេមបាញ់ត្រី មួយកន្លែង (មានសញ្ញាសម្គាល់ LY114) មានទីតាំងស្ថិតនៅក្រោមអាគារផ្ទះជួលមួយកន្លែងជាប់នឹងអតីតផ្លូវរថភ្លើង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ។

ជាលទ្ធផលក្នុងប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួន ១/ ជនសង្ស័យ ចំនួន ៤ នាក់ ជាអ្នកលេង ។ ២/ ដោយឡែកចំពោះ វត្ថុតាង គណៈបញ្ជាការឯកភាពខណ្ឌ បានដកហូត ទូរហ្គេមបាញ់ ២ គ្រឿង និងទូរហ្គេមពុងបៀ ៦ គ្រឿង។

បច្ចុប្បន្ននេះ វត្ថុតាង ត្រូវបានដឹកជញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅរដ្ឋបាលខណ្ឌ ចំណែកឯ ជនសង្ស័យ​ ០៤ នាក់ ត្រូវនគរបាល ឃាត់ខ្លួនយកទៅកាន់ ប៉ុស្តិ៍នគរបាលសង្កាត់ ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត។ ចំពោះ ទីតាំងខាងលើនេះ ត្រូវបិទទ្វារចោលជាបណ្ដោះអាសន្នផងដែរ៕