នៅព្រឹកថ្ងៃទី ៧ សីហា ២០១៩ នៅសាលប្រជុំសាលាខេត្តក្រចេះបានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារប្រចាំខែសីហា ២០១៩ ក្រោមអធិបតីភាពឯ.ឧ វ៉ា ថន អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯ.ឧ លោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រីជាប្រធានមន្ទីរ អង្គភាព ស្ថាប័ន្នជុំវិញខេត្ត អភិបាលស្រុក ក្រុង និងបណ្ដាការិយាល័យចំណុះសាលាខេត្ត ។

នៅក្នុងអង្គពិធីបណ្ដាមន្ទីរ អង្គភាព ស្រុក ក្រុងបានលើកឡើងពីសកម្មភាពនៃការអនុវត្តការងារដែលសម្រេចបាននូវសមិទ្ធជាច្រើនដូចជាក្នុងការការពាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការងារជួយដោះស្រាយដល់ប្រជាពលរដ្ឋរងគ្រោះ ការដោះស្រាយបញ្ហាដីធ្លី ការងារប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន ការបង្ក្រាប់បទល្មើសផ្សេង និងការងារអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ពិសេសការងារ ដោះស្រាយជូនប្រជាពលរដ្ឋតាមរយៈនៃវេទិការសាធារណៈ ។

បន្ទាប់ពីក្ដាប់បាននូវរបាយការណ៏ឯ.ឧ វ៉ា ថន អភិបាលខេត្តក្រចេះបានសម្ដែងការកោតសសើរចំពោះការខិតខំយ៉ាងសស្រាក់សស្រាំបំផុតពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបាននាំមកនូវជោគជ័យដ៏ត្រចះត្រចង់ជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ទន្ទឹមនិងសមិទ្ធដែលសម្រេចបានឯ.ឧ វ៉ា ថន អភិបាលខេត្តបានជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់មានការខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រង់ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ហើយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គឺត្រូវខិតខំប្រឹងប្រែងបន្ដធ្វើការកំណែទម្រងការអភិវឌ្ឍសេដ្ឋកិច្ច ការដោះស្រាយបញ្ហា ជីវភាព និងយុត្តិធ៌មសង្គមដ៏មានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំបម្រើ និងបញ្ចេញសមិទ្ធផលជូនប្រជាជនអោយបានកាន់តែទ្វេរដង ដើម្បីកុំអោយប្រជាពលរដ្ឋមានការខកចិត្ត និងខុសពីការរំពឹងទុក ។

ឯ.ឧ វ៉ា ក៏បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការជាមួយគណៈជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ និង ត្រូវតាមដានសភាពការគ្រោះមហន្តរាយ រៀបចំផែនការត្រៀមបង្ការគ្រោះមហន្តរាយ ផ្សព្វផ្សាយកិច្ចសហការក្នុងការដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡងថ្ងៃទី១៩/២០ សីហាខាងមុខនេះ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនដើម្បីអោយភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជន ។ ជាមួយគ្នានេះដែរត្រូវបន្តចូលរួមគាំទ្រ ដល់ការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន រួមទាំងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ព្រមទាំងសកម្មភាពមនុស្សធ៌ម និង សង្គមផ្សេងៗទៀតក៏ដូចជាការជួយចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលទីទ័លក្រមានជីវភាពលំបាកខ្លាំង និងជួយឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិ ដោយមិនប្រកាន់នៅនិន្នាការ ណាមួយឡើយ ៕ តាប៉ៃលិន CTV8 ខេត្តក្រចេៈ