ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីប្ដីបានដកកាំភ្លើងខ្លីម៉ាកK59បាញ់ប្រហាលើប្រពន្ធខ្លួួនឯងជាច្រើនគ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទកាល់ម៉ែត្រ។កាលវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩។

ស្ថិតតាមបណ្ដោយផ្លូវរថភ្លើងចំណុចហាងទី រ៉ានី ក្នុងភូមិចុងថ្នល់ ខាងលិចសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញជនសង្ស័យជាប្តីមានឈ្មោះ ឆោម ចំណាន អាយូ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាយោធា នៅភូមិភាគ៥ ឋានៈពលបាលឯក ។
នារីរងគ្រោះជាប្រពន្ធមានឈ្មោះ ជា គីមឡាង អាយុ២៩ឆ្នាំជនជាតិខ្មែរ រស់នៅជាមួយគ្នានៅភូមិ៧ ផ្ទះ៣៣៣ ផ្លូវបេតុង ក្នុងសង្កាត់ទឹកថ្លា បានប្តី បាញ់ក្នុងគោលបំណងសម្លាប់ត្រូវត្រង់ចង្កេះ២គ្រាប់ ពោះ១គ្រាប់ ដៃស្តាំ១គ្រាប់ លើដើមទ្រូងឆ្វេង១គ្រាប់ រងរបួសធ្ងន់បានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យកាល់ម៉ែត្រ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរសម្នាក់ជាប្ដីបានបើករថយន្តហាយឡេនឌ័រ ពណ័ស ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលខ ប.មានជ័យ.2A. 6753មកឈប់ចូលផឹកស៊ីក្នុងហាងមួយសន្ទុះស្រាប់តែ លេចមុខប្រពន្ធរបស់គាត់ជិះម៉ូតូកូនទា ពណ័ ក្រហម ពាក់ស្លាកលេខ1HJ 8167មក ឈប់រួចក៏ចូលទៅក្នុងហាងសំដៅទៅហៅប្ដីមិនដឹងជាមាន រឿងអីស្រាប់តែប្ដីកំណាចកំពុងតែស្រវឹងស្រាផងនោះបាន ដកកាំភ្លើងបាញ់សំដៅទៅប្រពន្ធចំនួន៧គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់រួចក៏រត់ឡើងបើករថយន្ត ហាយឡេនឌ័រ តាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿនហើយប្រជាពរដ្ឋករាយការណ៏ទៅសមត្ថកិច្ចក៏ដេញរថយន្តរួចបានបោះដៃតាមវិទ្យុុទាក់ទងឲ្យយករថយន្តកុងតឺន័រកាក់ពីមុខទើបឃាត់បានរថយន្តនិងតៃកុងដែលជាប្ដីតែម្ដង។

បច្ចុប្បន្ន បុរសជាប្ដីត្រួវសមត្ដកិច្ចនាំខ្លួនមកអធិការដ្ឋាន នគរបាលខណ្ឌសែនសុខដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងចាត់ការបន្តតាមផ្លូវច្បាប់៕