ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានសាងសងរូបសំណាកនាងគង្គីងថ្មី មានទំហំធំនិងខ្ពស់ជាងមុនរួច បានធ្វើពិធី ក្រុងពាលី ដើម្បីតម្កល់រូបសំណាកនាងគង្គីងនៅកន្លែងថ្មី និងសុំសេចក្ដីសុខចំរើន ថែរក្សាបងប្អូនប្រជាជនខ្មែរ ទូទាំងមហានគរ ផងដែរ។
ជាក់ស្ដែងនៅព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩ នេះបើយោងតាម ទំព័រ ហ្វេសប៊ុក ផ្លូវការរបស់ មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា រូបសំណាក នាងគង្ហីងថ្មី ត្រូវបានរដ្ឋបាលរាជធានី ភ្នំពេញ ធ្វើពិធី ក្រុងពាលីដើម្បីតម្កល់នៅកន្លែងថ្មីរួចរាល់។ រូបសំណាក់នាងគង្ហីងចាស់ត្រូវបានរដ្ឋបាល រាជធានី ភ្នំពេញធ្វើពិធី រំកិលប្ដូរទីតាំង ដើម្បីសាងសង់ស្ពាន អាកាសថ្មើរជើង ។ នៅពេលនេះ ដែរ រូបសំណាក់ នាងគង្ហីង ថ្មី ក៏បានកសាង រួចរាល់ស្រប ពេលដែលកន្លែងតម្កល់ ថ្មី ក៏បានសាងសង់រួចរាល់ដូចគ្នា ។

គួរំលឹកផងដែរកាលពីព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យគម្រោងកែលំអប្រព័ន្ឋចរាចរតំបន់ភ្លើងស្តុបនាងគង្គីង គម្រោង នឹង រំកិលរូបសំណាកនាងគង្ហីងដោយត្រូវលើកកំពស់រូបពី ៥.៥ម ទៅ ៧.៥ម កែលំអផ្លូវបត់ស្តាំពីវិថី ទេព ផន ទៅមហាវិថីព្រះមុនីរេត បន្ថែមភ្លើងបំភ្លឺនៅក្រោមស្ពានថ្មើរជើង បន្ថែមភ្លើងស្តុបចំនួន ១បង្គោល៕អត្ថបទនិង រូបភាព៖ ទឹម វិបុល