ភ្នំពេញ: ករណីគ្រោះថ្នាក់ចារចរណ៍មួយបានកើតឡើងរវាងរថយន្តបែនដឹកដីបើកបរលឿនវ៉ាជែងមិនប្រយ័ត្នត្រង់ចំណុចផ្លូវកោងជ្រុលធ្លាក់ជើងទេចិញ្ចើមផ្លូវបណ្ដាលអោយក្រឡាប់បះជើងសំណាងមិនបង្កអោយមានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ១១នឹង៣០នាទីថ្ងៃទី០៨ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៧មករាសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបានឃើញរថយន្តបែនដឹកដីមួយគ្រឿងម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-2499 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៧មករា ក្នុងទិសដៅពីលិចមកកើតខណ:មកដល់ចំណុចកើតហេតុផ្លូវកោងបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតក៏ជ្រុលធ្លាក់ចិញ្ចើមផ្លូវក្រឡាប់បះជើងតែម្ដងសំណាងគ្មានអ្នករងរបួស។

ក្រោយកើហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយត្រួតពិនិត្យមិនមានប៉ះពាល់ដល់ជិតខាងនឹងទ្រព្យសម្បត្តិរដ្ឋបានអនុញ្ញាតអោយម្ចាស់រថយន្តស្ទូចយករថយន្តយកទៅជួសជុលដោយខ្លួនឯង។