ភ្នំពេញ ៖ ជនសង្ស័យចំនួន២៦នាក់ត្រូវសមត្ថកិច្ចនគរាលខណ្ឌសែនសុខបានបញ្ជួនទៅតុលាកា ក្នុងបទល្មើស៩ករណីផ្សេងគ្នា កាលនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២៦នាក់នេះ ក្រោយពីសមត្ថកិច្ចជំនាញ ប៉ុស្តិ៍ បង្ក្រាប ចាប់ឃាត់ខ្លួនបានកន្លងមក ក្នុងបទល្មើស៩ករណីផ្សេងគ្នា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌសែនសុខបានអោយដឹងថាជនសង្ស័យទាំង២៦នាក់នេះមានជួញ​ដូរ២រឿង៤នាក់  រក្សាទុក៤រឿង៨នាក់ ប្រើប្រាស់៣រឿង៨នាក់ លួច(ឆក់)២រឿង៤នាក់ លួច១រឿង១នាក់ កាន់កាប់ដាវ១រឿង១នាក់។ហើយពួកគេជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសដូចខាងលើទើបផ្នែកជំនាញព្រហ្មទណ្ឌបានបញ្ចប់និតិវិធីសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕