ខេត្តស្វាយរៀងះនៅព្រឹកថ្ងៃទី ១១ខែសីហាឆ្នាំ២០១៩ លោកនៃ សរ តំណាងលោកអភិបាលនៃគណៈអភិបាលស្រុករំដួលបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស​យានយន្តដល់អ្នកបើករថយន្តដឹកកម្មករនៅស្រុករំដួល។ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោកវរ:​សេនី​យ៍ទោ មាសធួក អធិការនគរបាលស្រុកលោក ឌុយស៊ីចាន់ មេបញ្ជាការកងរាជអាវុធហត្ថស្រុក នឹងបងប្អូនអ្នក​បើក​រថយន្តដឹកកម្មករយ៉ាងច្រើនកុះករផងដែរ។

លោកមាសធួក អធិការនគរបាលស្រុករំដួលបានអោយដឹងថាកាលពីមុនរថយន្តបងប្អូនដឹកកម្មករនៅក្នុងស្រុករំដួលគឺមានតែប្រមាណ៥០គ្រឿងប៉ុណ្ណោះប៉ុន្តែបច្ចប្បន្ននេះមានរហូតដល់ទៅ៨៣គ្រឿងដោយកំណើនសេដ្ឋកិច្ចមានការរីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជា។លោកក៏បានថ្លែងអំណរគុណដល់បងៗជាអ្នកបើករថយន្តដឹកកម្មករទាំងអស់ដែលបានចំណាយពេលដ៏មានតំលៃមកចូលរួមស្ដាប់ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគ និងបានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសសរុបចំនួន៦៧គ្រឿងនាពេលនេះផងដែរ។

នាឪកាសនោះលោកនៃសរតំណាងលោកអភិបាលស្រុករំដួលបានមានប្រសាសន៍ថាអ្នកបើកបររថយន្តដែលតែងតែជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់គឺបណ្ដាលមកពីបញ្ហាមួយចំនួនដូចជារាល់ពេលបើកបរគឺមិនបានទុកចន្លោះសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ជាពិសេសពេលវ៉ា និងជែងក្នុងស្ថានភាពគ្រោះថ្នាក់។ពេលបើកបរមានល្បឿនលឿនមិនគោរពស្លាកសញ្ញា និងច្បាប់ចរាចរណ៍កំណត់ដូចជានៅទីប្រជុំជន និងក្រៅទីប្រជុំជន។

អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវឧស្សាហ៍ត្រួតពិនិត្យ និងថែទាំរថយន្តជាប្រចាំ។ ដោយបច្ចុប្បន្នគណះបញ្ជាការឯកភាព ខេត្តក៏បានបង្កើតក្រុមល្បាតចល័តដោយមានរថយន្តចំនួន២គ្រឿងដើម្បីឃ្លាំមើលតាមដងផ្លូវចំពោះអ្នកបើកបរណាដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងចាប់ផាកពិន័យ។ លោក ក៏បានសម្ដែងនូវការសោកស្ដាយចំពោះគ្រោះថ្នាក់រថយន្តដឹកកម្មកររោងចក្រចំនួន២ករណីនៅថ្ងៃទី ៣០និង៣១ខែកក្កដារហូតដល់មានអ្នកស្លាប់និងរបួសនាពេលកន្លងទៅ ហើយចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងបណ្ដាលមកពីកត្តាមនុស្សភាគច្រើនដោយសារអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ វ៉ានិងជែងខ្វះការប្រុង​​​ប្រយ័ត្ន អ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង និងសារធាតុញៀន អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពជាដើម។

បន្ទាប់មកលោកអភិបាលរងស្រុកក៏បានណែនាំអោយម្ចាស់រថយន្តដឹកកម្មករទាំងអស់ត្រូវបើកបរដោយប្រុងប្រយ័​ត្នខ្ពស់មិនត្រូវផឹកគ្រឿងស្រវឹងនិងប្រើប្រាស់គ្រឿងញៀនចូលរួមគោរពច្បាប់ចរាចរណ៍ដូចពាក្យស្លោកថ្ងៃមុខថ្ងៃក្រោយកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។