បន្ទាយមានជ័យះលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក ឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ផែនការងារព្រហ្មទណ្ឌកាលពីចុងសប្តាហ៍នេះ បានចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ របស់កងកម្លាំងនគរបាលចរាចរណ៍ខេត្ត និងស្រុកអូរជ្រៅ ​សហការជាមួយកម្លាំងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូភី ឃុំ សូភី ស្រុកអូរជ្រៅ និងបានបំពាក់បួកសុវត្ថិភាព និងធ្វើការអប់រំដល់ ប្រជាពលរដ្ឋ ដែលធ្វើងំណើរជិៈម៉ូតូ និងអ្នករួមដំណើរ មិនពាក់មួកសុវត្ថិភាព ។

ការចុះនេះអ្វេីឡេីងបន្ទាប់ពីមានព័ត៍មានក្នុងស្រុកចុះផ្សាយពីការអនុវត្តច្បាប់ចរាចរបស់សមត្ថកិច្ច។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោអាត់ ខែម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរដោយទោចក្រ​យានយន្តទាំងអស់ គឺត្រូវតែពាក់មួកពាក់សុវត្ថិភាព ដើម្បីការពារពេលមានគ្រោះថ្នាក់ចរាចរណ៍ មួកសុវត្ថិភាពនេះគឺអាចជួយការពារក្បាលរបស់យើង ពេលដែលដួលបោកក្បាលទៅនឹង ថ្នល់បានដោយគ្រាន់តែរបួសប៉ុណ្ណោះ តែបើសិនជាអត់មួកសុវត្ថិភាពដួលបោកក្បាលទៅនឹងថ្នល់ប្រសិន​ជារបួសក៏ធ្ងន់ នឹងអាចឈានដល់ការស្លាប់ផងដែរ ដូច្នេះហើយបានជាច្បាប់តម្រូវឲ្យអ្នកបើកបរម៉ូតូត្រូវពាក់ មួកសុវត្ថិភាព ទាំងអ្នកជិៈនិងអ្នករួមដំណើរ ព្រោះបើមានគ្រោះថ្នាក់មិនមែនរងគ្រោះតែអ្នកបើកទេ គឺ អ្នករួមដំណើរក៏រងគ្រោះថ្នាក់ដែរ។ហើយម្យ៉ាងវិញតៀត ម៉ូតូ១គ្រឿងអាចជិៈបានតែ២នាក់ បើ៣នាក់បានត្រឹមក្មេងអាយុ៣ឆ្នាំចុះ ចំពោះ៣ឆ្នាំឡើងក៏ត្រូវតែពាក់មួកសុវត្ថិភាពផងដែរ ។

ចំណែកអ្នកបើកបររថយន្តទាំងអ្នកបើកនិងអ្នករួមដំណើរ ក៏ត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ។​យោងតាមរបាយការណ៍របស់ការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានបង្ហាញថា៖ចាប់ពីថ្ងៃអនុវត្តច្បាប់ចរាចរណ៍ ពីថ្ងៃទី១៩ខែកក្កដាឆ្នាំ ២០១៩ មកទល់ថ្ងៃទី១០ខែសីហា ឆ្នាំ២០១៩ នេះ អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ រកឃើញអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ចំនួន៥,៥៧៦នាក់ និងអ្នករួមដំណើរ ចំនួន៣,៤១១នាក់ ។ជាមួយគ្នានោះដែរ អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងសប្តាហ៍កន្លងមកនេះ កើតមានចំនួន៦ករណី លើ២ករណី បានបង្កឲ្យមនុស្សស្លាប់ចំនួន៦​នាក់ លើ២នាក់ កើនឡើង៤នាក់ស្មើនឹង២០០%, របួសធ្ងន់ចំនួន២នាក់ ស្មើនឹង១០០%,របួសស្រាលចំនួន២នាក់ កើនឡើងចំនួន២នាក់ស្មើនឹ១០០% ។ផ្នែកសម្ភារៈម៉ូតូខូចធ្ងន់ចំនួន៤គ្រឿង,ស្រាល១គ្រឿង,រថយន្តតូចខូចធ្ងន់ចំនួន២គ្រឿងស្រាល៣គ្រឿង,រថយន្តធំ១គ្រឿង៕