ខេត្តបាត់ដំបង៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បាន​អំពាវនាវ​ដល់ប្រជា​ពលរដ្ឋ​​រស់​នៅ​តាម​ដងស្ទឹងសង្កែ ពិសេស​ផ្នែក​ខាង​ក្រោម​ស្ទឹង សូម​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​​ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​​ផ្សេងៗ​កើត​ឡើង​ជាយថា​ហេតុ។
ការ​អំពាវនាវ​នេះ ស្រប​ពេល​ដែល​ទឹក​ស្ទឹងសង្កែ​ នេះបានហក់ឡើងជាថ្មី ខណៈ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នៅប៉ែកខាងលើក្នុងស្រុកសំឡូតតំបន់ជាប់ព្រំដែនកម្ពុជា ថៃ។
ដោយអំណាចទឹកភ្លៀងដែលធ្លាក់បន្ថែមមានបរិមាណច្រើន នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សំឡូត បណ្តាលអោយទឹកនៅចំណុចសំណង់ពហុបំណងសេកសកកម្ពស់ទឹកឡើងខ្លាំង ដូច្នេះទើបមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានបើកទ្វារទឹកបន្ធូរស្ថានភាពទឹកអោយធ្លាក់ចុះមកក្រោម។
ហើយកម្លាំងទឹកទាំងនោះបានបង្ករអោយទឹកស្ទឹងសង្កែទីរួមខេត្តបាត់ដំបង នេះកម្ពស់ទឹកនិងហក់ឡើងខ្ពស់ម្តងទៀត អាស្រ័យដូច្នេះសូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ។ដោយ៖ រៀម សាលី