ខេត្តព្រះសីហនុ៖ នៅរសៀលប្រមាណជាម៉ោង ៣និង២០នាទីស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ស្លាប់បុរសកម្មករសំណង់ម្នាក់ ដោយមូលហេតុធ្លាក់ដែកបំពុងទីបដែលមានប្រវែង ៦ម៉ែត្រ ពីរជាន់ទី១៤ មកដល់ជាន់ទី ៣ ធ្លាក់ត្រូវក្បាលមនុស្សស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ប្រភពពីសាច់ញាតិជនរងគ្រោះ បានប្រាប់មកទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ៨ HD ថាបុរសដែលស្លាប់ខាងលើនេះ ជាប្ដីរបស់គាត់ដែលមានឈ្មោះ ឌុច ដែន អាយុ ២៩ឆ្នាំ មុខរបរកម្មកសំណង់ រីឯស្រុកកំណើត នៅភូមិត្រពាំងវែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មូលហេតុបណ្ដាលឱ្យគ្រោះថ្នាក់បាត់បង់ជីវិតខាងលើនេះពេលកំពុងដើរចេញ ពីរកន្លែងហូបបាយស្រាប់តែនៅពេលនោះមានដែកបំពង់ទីបប្រវែង ៦ម៉ែត្រ និងមានទំហំ៨០សង់ទីម៉ែត្រធ្លាក់មកពីខាងលើ បណ្ដាលឲ្យចំប្ដីរបស់គាត់ស្លាប់មុនបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គួរឲ្យរន្ធត់ខាងលើនេះលោក អ៊ីសុខ ឡេង អភិបាល នៃគណៈអភិបាល ក្រុងព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជាការ ក្រុង ចុះទៅដល់មន្ទីរពេទ្យផ្ទាល់តែម្ដង និងជួបសាច់ញាតិបងប្អូន កម្មករសំណង់ដែលទទួល រងគ្រោះថ្នាក់បាត់បង់អាយុជីវិត ដោយឧប្បត្តិហេតុ ដែកបំពង់ទីបដែលមានប្រវែង ៦ម៉ែត្រ និងទំហំ ៨០សង់ទីម៉ែត្រ ធ្លាក់ចំក្បាល បានស្លាប់មុនបញ្ជូនទៅមន្ទីរពេទ្យ លោកអភិបាលក្រុង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីគ្រួសារសព និងបានចូលបុណ្យជាថវិការដល់ក្រុមគ្រួសារនៃសពចំនួន ១២០០ដុល្លារ។

ក្នុងថវិការទាំងអស់នោះរួមមានជួយអោយថ្លៃចាក់ថ្នាំប៉ារ៉តការពារសពកុំអោយមានក្លិន និងសំម្អាតមុខរបួស​សពចំនួន ៧០០ដុល្លារ ថ្លៃដឹកសពពីមន្ទីរពេទ្របង្អែកខេត្តព្រះសីហនុទៅស្រុកកំណើតចំនួន ៣០០ដុល្លារ និងចូលបុណ្យសពចំនួន ២០០ដុល្លារ ចំណែកឯសាកសព សាច់ញាតិបានយកទៅធ្វើបុណ្យតាមប្រពៃណី៕