ភ្នំពេញ៖នារីម្នាក់ម៉ៅរថយន្តតាក់ស៊ីសេរីទំនើបពីភ្នំពេញទៅក្រុងបាវិតលុះដល់ពាក់កណ្តាលផ្លូវស្រាប់តែនារីខាងលើយកខ្សែរកាបូបរិតកអ្នកបើកបរបង្កអោយមានការប្រតាយប្រតបគ្នាផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង ស្ថិតនៅជាប់ព្រំប្រទល់រាជធានីភ្នំពេញនិងខេត្តកណ្តាលចន្លោះគីឡូម៉ែត្រលេខ៣៦តាមបណ្តោយផ្លូវជាតិលេខ១ភូមិសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។នារីខាងលើមានឈ្មោះសុខស្រីមុំអាយុប្រហែល៣០ឆ្នាំ។តាមសំដីបុរសម្ចាស់រថយន្តបានអោយដឹងថាមុនពេលកើតហេតុនារីខាងលើបានហៅរថយន្តរបស់គាត់ចេញពីបេនឡានអូឡាំពិចដោយម៉ៅជិះទៅក្រុងបាវិតក្នុងតម្លៃ៣០ម៉ឺនរៀលខណះពេលតថ្លៃគ្នាត្រូវរូវនារីខាងលើនេះបានឡើងលើរថយន្តជិះកៅអីខាងក្រោយ។
លុះដល់ចំនុចកើតហេតុខាងលើស្រាប់តែរួបនាងយកខ្សែរកាបូបរិតពីក្រោយម្ចាស់រថយន្តធ្វើអោយអ្នកបើកបរមានការភិតភ័យយ៉ាងខ្លាំងបានរើបំរាស់ប្រតាយប្រតបគ្នារួចក៏បានបើកទ្ចាររថយន្តចុះមកខាងក្រៅស្រែកឆោឡោផ្អើលអស់អ្នកភូមិនិងសមត្ថកិច្ចចេញមកជួយអន្តរាគមន៏ដល់កន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកឃាត់ខ្លួននារីខាងលើយកទៅកាន់ប៉ុស្តិនគរបាលរដ្ឋបាលឃុំសំរោងក្រោមដើម្បីធ្វើការសាកសួតាមនីតិវិធីខណះពេលដែលសមត្ថកិច្ចទំនាក់ទំនងតាមទូរសព្ទ័ដៃទៅកាន់ម្តាយបង្កើតនារីខាងលើដោយម្តាយនាងប្រាប់ថាកូនស្រីគាត់មិនគ្រប់ទឹកទេសតិមិនសូវល្អធ្វើអោយសមត្ថកិច្ចចិត្តស្ទើដាច់ផ្ងាផ្ទុះសំណើចហួសចិត្តសើចកាច់កគ្រប់ៗគ្នា៕