ខេត្តរតនគិរី៖ នៅ សាលប្រជុំ រដ្ឋបាលខេត្ត រតនគិរីមាន រៀបចំ ពិធី ប្រកាស ចូល កាន់តំណែង ប្រធាន មន្ទីរ កិច្ចការនារី ខេត្ត ក្រោម អធិបតីភាព ជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារី ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តនិង ថង សាវុនអភិបាល នៃ គណៈ អភិបាលខេត្ត រតនគិរី ព្រមទាំង តំណាងអយ្យការសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ អភិបាលក្រុងស្រុកទាំង ៩ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត នាព្រឹកថ្ងៃច័ន្ទ ១២កើតខែស្រាពណ៍ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ខែសីហាឆ្នាំ ២០១៩។

មានប្រសាសន៍ ក្នុងឱកាស នេះឯកឧត្តមថងសាវុន អភិបាលខេត្ត និងលោកជំទាវរដ្ឋមន្ត្រី បាន សម្ដែង នូវ ការកោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ គ្រប់ លំដាប់ថ្នាក់ នៃ មន្ទីរ កិច្ចការនារី ខេត្ត ក្រោម ការដឹកនាំ របស់ លោកស្រី ចក់ មើល ជា ប្រធាន មន្ទីរ កិច្ចការនារីខេត្តរតនគិរីកន្លងមក បាន យកចិត្តទុកដាក់ ដឹកនាំ អនុវត្ត ការងារ តាម តួនាទី ភារកិច្ច ប្រកប ដោយ ការសហការ និង សាមគ្គីភាព ឯកភាព ផ្ទៃក្នុង នាំឲ្យ ការអនុវត្ត ការងារ កិច្ចការនារី សម្រេចបាន លទ្ធផល ល្អប្រសើរ ចូលរួមចំណែក ក្នុង ការជួយ គាំទ្រ ដល់ ការអនុវត្ត គោលនយោបាយ លើកកម្ពស់ សមភាព យេនឌ័រ ការថែទាំ សុខភាព ស្រី្ត និង កុមារ ជាពិសេស ការជួយ ពង្រឹង សមត្ថភាព ស្ត្រី ទាំង ចំណេះដឹង ចំណេះធ្វើ និង ទាំង ក្នុង ការងារ សេដ្ឋកិច្ច និង ការសម្រេចចិត្ត នានា ស្របតាម កម្មវិធី នយោបាយ និង យុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាល កម្ពុជា ។

ជាមួយនេះឯកឧត្ត ថង សាវុននិងលោកជំទាវ អឹង កន្ថាផាវី ក៏ បាន ផ្ដាំផ្ញើ ដល់ លោក ស្រី វ៉ាត់ អៀងហេង ប្រធាន មន្ទីរកិច្ចការនារីខេត្តរតនគិរីដែល ទើប ទទួលបាន ការតែងតាំង ថ្មី ត្រូវ បន្ត បេសកកម្ម ដឹកនាំ អនុវត្ត ការងារ កិច្ចការ នារី ក្នុង ខេត្ត ឲ្យ កាន់តែ ទទួល បាន លទ្ធផល ល្អ ប្រសើរ ថែម ទៀត ជាពិសេស ស ក្នុង ការលើកកម្ពស់ និង បញ្ជ្រាប សមភាព យេនឌ័រ ការផ្ដល់ និង ពង្រឹង សិទ្ធិ អំណាច ស្ដ្រី ការការពារ និង ការផ្ដល់ សេវា អប់រំ សុខភាព រួម ទាំង ការងារ ជាច្រើន ទៀត ដើម្បី ជា ប្រយោជន៍ សម្រាប់ ស្ត្រី កុមារ ជនរងគ្រោះ និង ជន ងាយ រងគ្រោះ ត្រូវ ខិតខំ ពង្រឹង ការ សាមគ្គីភាព ឯកភាព ផ្ទៃក្នុង ឲ្យបាន ល្អ ដើម្បី ធានា និរន្ត ភាព ការងារ ប្រកបដោយ ប្រសិទ្ធភាព និង ត្រូវ យកចិត្តទុកដាក់ គ្រប់គ្រង ដឹកនាំ មន្ត្រី រាជការ ក្រោម ឱវាទ ឲ្យបាន ល្អ ប្រសើរ ប្រកបដោយ ការទទួលខុសត្រូវ ខ្ពស់ ព្រមទាំង ត្រូវ មាន ការសហការ ល្អ ជា មួយ រដ្ឋបាល ដែនដី គ្រប់ លំដាប់ថ្នាក់មន្ទីរ- អង្គភាពនានា ក្នុងការរួមចំណែក លើកកម្ពស់ជីវភាពរស់នៅ និង សុខមាលភាព របស់ ប្រជាពលរដ្ឋ និង ការអភិវឌ្ឍ ខេត្ត ឲ្យ កាន់តែ មាន ការរីកចម្រើន ៕