ខេត្តបាត់ដំបង ៖ អភិបាលខេត្តបាត់ដំបងឯកឧត្តម ងួន រតនៈ ថ្លែងថាឆ្នាំក្រោយនិងរៀបចំអោយដំណើរការច្រកចេញចូលទាំងក្រុងនិង១៣ស្រុកទៅតាមអ្វីដែលសម្តេចក្រឡាហោម លោកបានផ្តល់អនុសាសន៍ជាញឹកញាប់និងចង់ឃើញរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ទាំងថ្នាក់ខេត្តនិងក្រុងស្រុកមានការិយាល័យច្រកចេញចូលរែមួយនេះដែលជា សមិទ្ធផលកំនែរទំរង់រាជរដ្ឋាភិបាលក្នុង អាណត្តិទី៦នេះដែលលោកចង់ឃើញប្រជាពលរដ្ឋបានផលប្រយោជន៍ពីការកំនែរទំរង់ដែលជាការបំរើសេវាមួយនេះ។

ឯកឧត្តមលើកឡើងបែបនេះនៅក្នុងពិធីប្រកាសដាក់អោយដំណើរការការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ ស្រុកចំនួន០៤ មានស្រុកកំរៀង ស្រុកសំពៅលូន ស្រុករតនមណ្ឌល និងស្រុកបាណន់ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ នៅក្នុងបរិវេណសាលាស្រុកកំរៀង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានថ្លែងទៀតថា ផ្អែកទៅលើលទ្ធិផលនៃការអនុវត្តសេវារដ្ឋបាលច្រកចេញចូលតែមួយរបស់ក្រុងស្រុកកន្លងមកបង្ហាញអោយឃើញចំណុចវិច្ចមានអំពីការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋដែលមកសុំសេវាជាមួយនឹងមន្ត្រីជួរមុខជួរក្រោយបាននឹងកំពង់ខិតខំប្រតិបត្តិផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មស្របតាមគោលការណ៍បែបបទនិងនីតិវិធីដែលបានកំណត់បានឆ្លើយតបនឹងការពេញចិត្តពីប្រជាពលរដ្ឋ។
ក្នុងនោះដែរបើគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះសម្រាប់ក្រុងស្រុកចំនួន០៥ដែលបានអនុវត្តផ្តល់សេវា ឃើញថាមានសេវាជាច្រើនដែលបានមកទទួលមានចំនួនរហូតទៅដល់១៧០០០ ហើយថវិកាដែលទទួលបានជិត១០០លាន ហើយដោយឡែកសម្រាប់ច្រកចេញចូលតែមួយនៅសាលាខេត្តបាត់ដំបងរយះពេលប៉ុន្មានខែចុងក្រោយនេះមានផ្តល់សេវារហូតទៅដល់ ៤៣០០០សេវា ហើយថវិកាទទួលបានចំនួន ១៨០០លាន។
ឯកឧត្តមបានបន្តទៀតថា ក្រៅពីសេវានៅទីនេះយើងមានសេវាមួយទៀតសំរាប់ប្រជាពលរដ្ឋទូទៅក៏ដូចជាប្រជាពលរដ្ឋខេត្តយើងដែលធ្វើដំណើរឆ្លងកាត់ទីនេះជាមួយនិងសមត្ថកិច្ចព្រំដែនរបស់យើង ដូច្នេះសមត្ថកិច្ចចម្រុះជាមួយនិងរដ្ឋបាលអាជ្ញាធរមូលដ្ឋានត្រូវចូលរួមផ្តល់សេវាសន្តិសុខ គឺសេវាទប់ស្កាត់ការជួញដូរមនុស្ស សេវាការជួញ​ដូរគ្រឿងញៀន និងគ្រប់បទល្មើសផ្សេងៗ ពិសេសសុំអោយថ្នាក់ដឹកនាំមេត្តាជួយតាមដានត្រួតពិនិត្យអោយបាន​ជាប្រចាំជាមួយសកម្មភាពប្រចាំថ្ងៃធ្វើយ៉ាងមុិចអោយមានការផ្តល់ឥរិយាបថការងារទាំងពេលវេលាទាំងអាកប្បកិរិយា ក៏ដូចជាទប់ស្កាត់នូវការកិបកេងផលប្រយោជន៍ផ្សេងៗផងដែរ។

គួរ បញ្ជាក់ថា រយៈពេល កន្លងទៅ ខេត្តបាត់ដំបង មាន សេវា ច្រកចេញចូល តែមួយ នៅតាម បណ្តា ក្រុង ស្រុក មួយចំនួន បាបានដំណើរការរួចមកហើយក្រៅពីសាលាខេត្តក្នុងនោះមានដូចជា ៖ ក្រុង បាត់ដំបង ស្រុក សង្កែ ស្រុក ថ្មគោល ស្រុក ប វេ ល ស្រុកមោងឬស្សី ហើយដោយឡែកនៅព្រឹកនេះបានប្រកាសអោយដំណើរការស្រុកចំនួន០៤បន្ថែមទៀតដែលក្នុងនោះមាន ស្រុកសំពៅលូន ស្រុកកំរៀង ស្រុករតនមណ្ឌល និងស្រុកបាណន់ ហើយនៅឆ្នាំក្រោយនិងបន្តបង្កើតអោយមានសេវានេះ នៅតាម បណ្តា ស្រុក ដែលនៅសេសសល់ដើម្បីអោយគ្រប់ទាំង១៤ក្រុងស្រុកទូរទាំងខេត្តបាត់ដំបង៕