ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋជាច្រើនភូមិក្នុងឃុំប្រសូត្រស្រុកស្វាយទាបបានធ្វើការអំពាវនាវដល់អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរខេត្តមេត្តាជួយ ដោះស្រាយរឿងក្រុមហ៊ុនចិន ចាក់ដីលុបអូរបុរាណនិងបិតផ្លូវទឹកបិតលូ ធ្វើឲ្យទឹកជន់លិចស្រូវ របស់ប្រជាពលរដ្ឋជាង៣០០ហិកតានៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៩។
បើតាមតំណាងប្រជាពលរដ្ឋ៤ភូមិ ក្នុងឃុំចំនួន២គឺ ឃុំប្រសូត្រ ស្រុកស្វាយទាប និងឃុំញរ ស្រុកកំពង់រោទ៌ ស្នើសុំកិច្ចអន្តរាគមន៍ ដល់អាជ្ញាធរស្រុកខេត្តមេត្តាជួយ ដោះស្រាយរឿងក្រុមហ៊ុនចិន ចាក់ដីលុបអូរបុរាណនិងបិតផ្លូវទឹកបិតលូ ធ្វើឲ្យទឹកជន់លិចស្រូវ របស់ប្រជាពលរដ្ឋជាង៣០០ហិកតានៅក្នុងភូមិចំនួន៤គឺភូមិអង្គតាមោគ ភូមិព្រៃទួល ភូមិទួលតាយឹងឃុំប្រសូត្រ ស្រុកស្វាយទាប និងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌។

យោងតាមលោក តា មាឃសេងហាន អាយុ៨១ឆ្នាំ ក្នុងភូមិអង្គតាមោគ ឃុំប្រសូត្រ ស្រុកស្វាយទាបបានឲ្យដឹងថា មានក្រុមហ៊ុនចិន បានដឹកដីចាក់លុបអូរបិតលូដែលជាផ្លូវទឹកធ្វើឲ្យទឹកជន់លិចលំនៅឋាននិង លិចស្រូវប្រជាពលរដ្ឋភូមិអង្គតាមោគអស់៨៧ហិកតា លិចស្រូវប្រជាពលរដ្ឋភូមិ ព្រៃទួលនិងភូមិទួលតាយឹងអស់១០០ហិកតា។
ចំណែកលោកតានួនសុផលអាយុ៧០ឆ្នាំ នៅភូមិត្រពាំងឆ្លូញឃុំញរស្រុកកំពង់រោទ៌បានឲ្យដឹងថា នៅភូមិត្រពាំងឆ្លូញលិចអស់ជិត២០០ហិកតាផងដែរ។ប្រភពដ៏ដែលបន្តទៀតថា អូរបុរាណនេះចាស់បុរាណហៅថា អូរដំរីឆ្លង ដែលនាំទឹកក្នុងរដូវវស្សា ទៅអូរក្រញូងឆ្ពោះទៅព្រែកបាយ៉ាបទន្លេវ៉ៃគោ ហើយបើចាក់លុបអូរដំរីឆ្លងនេះគឺប៉ះពាល់ប្រជាពលរដ្ឋ៤ភូមិ។
ទាក់ទិនករណីខាងលើនេះដែរ លោកអ៊ុកប៉ាកមេឃុំប្រសូត្របានមានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃមកហើយ គឺថ្ងៃទី២៩ ខែកក្កដា ២០១៩ លោកក៏បានទៅសុំឲ្យក្រុមហ៊ុនចិន និងពួកគោកជេដីផ្អាកការចាក់ដីនោះសិនក៏ប៉ុន្តែតំណាងក្រុមហ៊ុនចិន មិនព្រមផ្អាកលោក(មេឃុំ)ក៏បានរាយការជូន លោកអភិបាលស្រុកស្វាយទាប ដោះស្រាយក៏ប៉ុន្តែក្រុមចិនមិនស្តាប់បានឲ្យ លោកអភិបាលស្រុកទៅជួបលោកអភិបាលខេត្តទៅពិព្រោះក្រុមហ៊ុន គេចាក់ដីលើដីរបស់គេទិញប៉ះពាល់យ៉ាងណាក្រុមហ៊ុនមិនដឹងទេ។ទាក់ទិនករណីនេះដែរលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា ជុំវិញរឿងក្រុមហ៊ុនចិនចាក់បិតអូរនេះលោកមិនទាន់ ដឹងនៅឡើយតែលោកបានឲ្យអភិបាលស្រុកចុះទៅ ពិនិត្យមើលហើយ រឿងនេះលោកក៏ចុះទៅពិនិត្យផ្ទាល់រសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០១៩នេះផងដែរ។