ខេត្តបាត់ដំបង:ជនសង្ស័យដែលសកម្មខាងមុខរបរខុសច្បាប់និងជាមុខសញ្ញាដែលសមត្ថកិច្ចតាមប្រម៉ាញ់ផងពេលនេះត្រូវបានបង្ក្រាបនិងឃាត់ខ្លួនបានខណះដែលជនសង្ស័យកំពង់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។

តាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនកាលពីវេលាម៉ោង០៧និង៥០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោក សន.និល អធិការនគរបាលស្រុករតនមណ្ឌលបានអោយដឹងដែរថាការចុះប្រតិបត្តិការបង្ក្រាបលើជនសង្ស័យនេះគឺលោកបានដឹកនាំកម្លាំងផ្នែកជំនា ញ នៃអធិការដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងដើម្បីបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុ ញៀនមួយករណីខាងលើបានយ៉ាងរលូនក្នុងបទល្មើសជាក់ស្តែងដែលក្នុងនោះធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន០១នាក់។
ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ញឹក វុទ្ធី ហៅម៉ាប់ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចជំនាញដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក​ICE) ចំនួន២៤កូនថង់ដែលមានទម្ងន់ ៣,៨៤ក្រាមនឹងអំពូលទែម៉ូម៉ែត្រសម្រាប់ប្រេីប្រាស់ថ្នាំញៀន០១ផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការខេត្តកំពុងរៀបចំសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការតាមនីតិវិធី។