ភ្នំពេញ ៖ យុវជនម្នាក់បានបើកម៉ូតូយ៉ាងលឿនទៅបុករថយន្ត កុងតឺន័រ កំពង់បើកឆ្លងផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលាម៉ោង​ ៨និង១០នាទីយប់​ ថ្ងៃ​ច័ន្ទ ទី​១២ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទល់មុខ​ រោងចក្រស្រាបៀរ កម្ពុជា ដែល​ស្ថិត​នៅ​ភូមិ​ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ
រាជធានីភ្នំពេញ ។

ជនរងគ្រោះ​ស្លាប់មានឈ្មោះ ឃួន ឌីណា ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ ជួយលក់ដូរឳពុកនៅផ្ទះ ​ អាសយដ្ឋាន រស់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ម៉ូតូ​ជនរងគ្រោះ​ម៉ាក យ៉ាម៉ាហា អ៊ែរ រ៉ុក ​ពណ៌​ ខៀវ លាយខ្មៅ ​ពាក់ស្លាក​លេខភ្នំពេញ1GX.3026 បេីក​បរ​ក្នុង​ទិសដៅ​ពី​ត្បូងទៅ​ជើង​។ ចំណែក​រថយន្ត​បង្ក​ជា​រថយន្ត​កុងតឺន័រ​ ​ ពណ៌​បៃតង ពាក់ស្លាកលេខ ភ្នំពេញ3A.3583 បេីក​បរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅត្បូង ហើយបត់ចូលរោងចក្រស្រាបៀរកម្ពុជា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​គេឃើញ​ជន​រងគ្រោះ​ ជិះ​ម៉ូតូ​ម៉ាក​ យ៉ាម៉ាហា ពណ៌​ខៀវលាយខ្មៅបេីក​បរ​ តាមបណ្តោយផ្លូវ២១៧ ក្នុង​ទិសដៅ​ពី​ត្បូងទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​បេីក​មក​ដល់​ចំណុច​កើត​ហេតុ ក៏​ស្រាប់​តែ​ឃើញ​ រថយន្ត​កុងតឺន័រ​ ដែល​ជា​រថយន្ត​បង្កខាង​លេី​ បាន​បេីក​ ឆ្លងផ្លូវ ពីស្តាំទៅ​ខាង​ឆ្វេង បំណងចូលក្នុងរោងចក្រស្រាបៀរកម្ពុជា មិនប្រយ័ត្ន ហេីយ​ម៉ូតូ​ជនរងគ្រោះ​បុកចំការប៊ីនខាងមុខខាងស្តាំ ពេញ​ទំហឹង​បណ្តាលឲ្យយុវជនម្នាក់​ បោកក្បាលនិងថ្នល់ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។ ប្រភព​ដដែលបាន​បន្ត​ទៀត​ថា ​ខណៈ ពេល​ភ្លាមៗ​ តៃកុង​រថយន្ត​បង្ក​ខាង​លើ​ បាន​ចុះពីលើ​រថយន្ត​ហើយ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ដោយ​ទុក​ រថយន្តនៅន្លែង​កេីត​ហេតុ​ រថយន្តរងការខូចខាតការប៊ីនបាក់បែកមួយកន្លែង ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុងមើលមិនយល់។

បើតាមសម្តីបងប្រុសរបស់ជនរងគ្រោះខាងលើបានប្រាប់ថាប្អូនប្រុសរបស់គាត់បានឆាតលេងជាមួយគាត់ រួចមិនដឹងថាយ៉ាងម៉ិចម៉ោរកគាត់ទាំងយប់ គឺក្នុងគោលបំណងទៅផ្ទះគាត់ នៅឯបុរីពិភពថ្មី ចំការដូង បែរជាមក​ជួបគ្រោះថ្នាក់ ច រាចរណ៏បែបនេះទៅវិញ។

ក្រោយ​ពេល​កើតហេតុ​ ជំនាញ​ចរាចរណ៍​ ក្រុងចុះមក​វាស់​វែង​​យក​រថយន្ត​កុងតឺន័រ​និង​ម៉ូតូ​រង​គ្រោះ​ យក​ទៅ​រក្សាទុក​ដើម្បី​រង​ចាំ​ការ​ដោះស្រាយតាមផ្លូវច្បាប់។​ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ ធ្វើ​លិខិត​ប្រគល់​អោយ​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្តជើងឯក៕