ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូូតទៅបុករទេះលក់សាច់អាំងកំពុងចតអែបចិញ្ចើមផ្លូវប៉ើងទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀតបណ្ដាលរងការខូចខាតយ៉ាងដំណំ និង រងរបួសអ្នកលក់សាច់អាំងធ្ងន់ម្នាក់។បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃច័ន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។ស្ថិតតាមបណ្ដោយផ្លូវ២០០៧ចំណុចមុខផ្សារក្រមួនក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធាបើករថយន្តម៉ាកISUZUពណ័ត្រីអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ 01 .2.2599 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូូងក្នុុងសណ្ថានស្រវឹងស្រាបើកលឿនដូចហោះ ខណៈ មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករទេះលក់សាច់អាំងកំពង់ឈប់អែបចិញ្ចើមផ្លូវ ទាំងកំរោលពេញទំហឹងប៉ើងទៅផ្ទប់កង់បី ឥណ្ឌាមួយគ្រឿងទៀត ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1HK.5675 ដែលចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យសាច់អាំងជ្រុះរប៉ាត រប៉ាយពេញផ្លូវ ព្រមទាំងម្ចាស់រទេះលក់សាច់អាំងរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ចំណែករថយន្ត បង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ទាំងបែកកង់មុខខាងស្ដាំ និងបាក់បែកខាងស្តាំខាងមុខ យ៉ាងដំណំ តាមបណ្ដោយផ្លូវ១៩៨៦ពីកើត ទៅលិចរហូតដល់ចំណុចស្ដុបផ្សារដីហ៊ុយទើបទៅមុខលែង រួចម្ចាស់រថយន្តបានបើកទ្វារ ចុះឡើងរថយន្តមួយគ្រឿងទៀតជិះចេញទៅបាត់បន្សល់ទុករថយន្តបង្កចោលនៅជិត ស្តុបផ្សារដីហ៊ុយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងស្ទូចរថយន្តបង្ករនិងរទេះលក់សាច់អាំងព្រមទាំងកង់បីឥណ្ឌាទៅការិយាល័យចរាចរណ៏ផ្លូវគោករងចាំដោះស្រាយនៅពេលក្រោយ៕