ខេត្តកណ្តាល៖កម្ពុជាមិនត្រឹមផ្លាស់ប្តូរកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេថែមទាំងសម្រេចបាននូវការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចគួរជាទីមោទនផងដែរបានផ្លាស់ប្តូរពីប្រទេសដែលមានចំណូលទៀបទៅជាប្រទេសមានចំណូលមធ្យមកំរិតទៀប៖ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍អង្គពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្តកណ្តាល កាលពីថ្ងៃទី១០ សីហា ២០១៩កន្លងទៅនេះ ថា កម្ពុជាយើងមានសន្ទុះសេដ្ឋកិច្ចឡើងខ្ពស់ចាប់តាំងពីឆ្នាំ២០១៦ ត្រូវបានធនាគារអាស៊ីប្រសិទ្ធនាមឲ្យថា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី ដែលមានចំណាត់ថ្នាក់ខ្ពស់នៅលើសកលលោកចំណាត់ថ្នាក់ទី៦ នៃប្រទេសដែលមានកំណើនសេដ្ឋកិច្ច ហើយកំណើនសេដ្ឋកិច្ចនេះ ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ។ ហើយកំណើនបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ព្រោះយើងឃើញជាក់ស្តែងហើយបច្ចុប្បន្ន មន្ត្រីរាជការ គ្រូបង្រៀន ទទួលបានប្រាក់បៀវត្សខ្ពស់បង្គួរ ហើយចំណែកកម្មករ កម្មការិនីវិញ ក៏ទទួលបានប្រាក់ខែខ្ពស់ផងដែរ នេះដោយសារតែមានកំណើនសេដ្ឋកិច្ច។
ឯកឧត្តមបានបន្តថា កម្ពុជាមិនត្រឹមផ្លាស់ប្តូរកំណើនសេដ្ឋខ្ពស់ប៉ុណ្ណោះទេ ថែមទាំងសម្រេចបាននូវការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចគួរជាទីមោទនផងដែរ បានផ្លាស់ប្តូរ ឋានៈពីប្រទេសដែលមានចំណូលទៀបទៅជាប្រទេសមានចំណូលមធ្យមកំរិតទៀប ។ ពីមុនប្រទេសយើងពឹងផ្អែកទៅលើកសិិកម្ម ឥឡូវជាប្រទេសដែលមានមូលដ្ឋានទូលាយជាងមុនគឺពឺឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសវាកម្ម។ យើងឃើញស្រាប់ហើយរោងចក្រសហគ្រាសគឺកើតមានពេញ នៅឃុំ ស្រុកស្ទើរគ្រប់កន្លែងទូរទាំងប្រទេស ជាមួយសមិទ្ធផលទាំងអស់នេះសម្តេចតេជោ លោកបានដាក់ចេញនៅចក្ខុវែងឆ្ងាយ លើកស្ទួយឋានៈប្រទេសជាតិយើង ចង់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពកាន់តែសំបូរធូរធារ និងផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមកំរិតទៀប ឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ ។

ចុងបញ្ចប់លោកបានថ្លែងអំណរគុណដល់រដ្ឋបាលសាលាខេត្តកណ្តាលបានចូលរួមអនុវត្តន៍គោលនយោបាយដឹកនាំរបស់គណបក្ស កម្មនយោបាយរបស់រដ្ឋាភិបាលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រដ្ឋាភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ៕ធឿនវុទ្ធី