ប្រជាពលរដ្ឋ៦០០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៩បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ពិធីចែកអំណោយមនុស្សខាងលើប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុ

ប្រធានទី១គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុេជានិងជាប្រធានគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  និងឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី និងឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ កាកបាទក្រហមកម្ពជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទកម្ពុជា។

មានប្រសាសន៍ សំណេះ សំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនាឱកាសនេះឯកឧត្ដម គន់ គីម ឯកឧត្តម លី ធុជ និង ឯកឧត្តម អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទូក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់  ហើយ។

ឯកឧត្តម  គន់ គីម ឯកឧត្តម លី ធុជ និងឯកឧត្តម អ៊ុយ សំអាត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិន ជានិច្ច និងត្រូវប្រុងប្រយ័ត្ន ចំពោះ សត្វអសិរពឹសទាំងឡាយ ប្រសិនបើ មានពស់ចឹក សូមប្រញាប់ប្រញាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី ទទួលការព្យាបាល បានទាន់ពេលវេលា ។ក្រៅពីនោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូន ចៅ តូចៗ កុំឲ្យលេងទឹក ដើម្បី បញ្ជៀសការលង់ទឹក ។ដោយឡែកក្នុងពេលទឹកសម្រកទៅវិញនេះសូមបងប្អូន ពុកម៉ែប្រជាពលរដ្ឋត្រូវត្រៀមនូវពូជធារ ដំណាំ និងសហការជាមួយស្ថាប័នជំនាញ ដើម្បី ស្ដារលទ្ធភាពកសិកម្ម ឡើងវិញ ។

អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដែលបានចែកជូនប្រជាពលរដ្ឋទាំង៦០០ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាមមី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ ក្នុងនោះមានមុង១   ភួយ១ ក្រម៉ា១ និងសារ៉ុង១និង ប៊ីដុងទឹកទឹក៣០លីត្រចំនួន១ផងដែរ។