តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ១៣  ខែសីហា ឆ្នាំ២០១៩ បានដឹកនាំមន្រ្តីរាជការ ចូលរួមសម្អាតផ្លូវថ្នល់នៅក្នុងក្រុងដូនកែវ ដោយក្នុងនោះក៏មានការអញ្ជើញចូលរួម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ និងលោកអភិបាលក្រុងដូនកែវ ព្រមទាំងមន្រ្តីរាជការនៅសាលាក្រុងដូនកែវទាំងអស់ផងដែរ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍ថា អាជ្ញាធខេត្តតាកែវនិងធ្វើការលាងសម្អាតក្នុងរយះពេល ៣សប្ដាហ៍ គឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ដែលមានប្រវែងសរុប ៣០.៤៨០ម៉ែត្រ ដោយក្នុងនោះរួមមានផ្លូវ នៅក្នុងក្រុងដូនកែវ មានប្រវែង ១៩.០០០ម៉ែត្រ និងផ្លូវជាតិ និងផ្លូវខេត្ត តាមទីប្រជុំជនផ្សេងៗ មានប្រវែង ១១.៤៨០ម៉ែត្រ។

នៅក្នុងឱកាស់នោះឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវឲ្យមន្រ្តីរាជការ បងប្អុណប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់ចូលរួមសំអាតអនាម័យបរិស្ថាននៅតាមសួនច្បារ ផ្លូវសាធារណៈ ដើម្បីធ្វើយ៉ាងណាឲ្យក្រុងដូនកែវដែលជាបេះដូងខេត្តតាកែវកាន់តែមានភាពស្រស់បំព្រងទ្វេឡើងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិឲ្យចូលមកកម្សាន្តកាន់តែច្រើនឡើងជាពិសេសដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតទទួលបានចំណាត់ថ្នាក់កាន់តែល្អជាងមុន៕វង្ស ចំរើន