បាត់ដំបង៖  នៅថ្ងៃទី  ១៣​ ខែ​ សីហា​ ឆ្នាំ​២០១៩​ វេលាម៉ោង​១៥​ និង០០នាទីអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ក៏ដូចជាមតិណែនាំរបស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​  លោកវរសេនីយ៍ឯក​ កៅ​ ស៊ុនកាំង​  អធិការនគរ​បាលស្រុកសំឡូត​ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងអន្តាគមន៍​របស់អធិការដ្ឋាននគរបាលស្រុកសំឡូតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ល្ពៅ ចុះបង្រ្កាប​ការដាំដុះកញ្ឆាមួយកន្លែងស្ថិតនៅ​លេីដីចម្ការក្នុងភូមិព្រៃធំ​ ឃុំកំពង់ល្ពៅ​ ស្រុកសំ​ឡូត​ ខេត្តបាត់ដំបង​ ដែលដាំលាយឡំជាមួយនឹងដំណាំដំឡូង​ ។

ត្រូវបាកម្លាំងនគរបាលចុះប្រតិបត្តិការ កាប់និងដុតបំផ្លាញ​​ចោលនូវកញ្ឆាចំនួន៧៣០ដេីម​ ដែលប្រជា​ពល​រដ្ឋឈ្មោះយឿន រើន ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ជាអ្នកលួចលាក់ដាំដោយ​ គ្មានការអនុញ្ញាត​។

អ្នកដាំកញ្ឆាឈ្មោះ​ យឿន​  រេីន​ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការសាកសួរជុំវិញករណីដាំដុះកញ្ឆាដែលមានចំនួនច្រេីន​នេះហេីយ៕

បច្ចុប្បន្នករណីនេះ កម្លាំងជំនាញ បានធ្វើកិច្ចសន្យាអប់រំ អោយបញ្ឈប់សកម្មភាពដាំដុះបន្តទៀត និងបានអោយគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ។