កំពង់ចាម មានករណីអគ្គីភ័យមួយបានឆាប់ឆេះ​ នៅរោងចក្រខាលីងតុន ដែរហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង១នឹង៣០នាទី​ ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ​២០១៩ នៅចំណុចអាគារG ដែរជាឡកំដៅសម្ងួត ដែលទើបនឹងសាងសង់ទំហំ (២០×៥០)ម៉ែត្រ ស្ថិតនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម នគរបាលខេត្តកំពង់ចាម ដឹកនាំ​ លោក​ ឯម​ កុសល​ ស្នងការ​នគរបាល​ដ្ឋានខេត្តកំពង់ចាម​ បានបញ្ជាអោយក្រុមពន្លត់អគ្គីភ័យចេញរថយន្តចំនួន ៩គ្រឿង ក្នុងនោះ មានរថយន្តជើងព្រៃ ១គ្រឿង, បាធាយ ២គ្រឿង, ព្រៃឈរ ២គ្រឿង, កំពង់សៀម ១គ្រឿង, ស្នងការដ្ឋានខេត្ត ៣គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់ និងប្រើប្រាស់កម្លាំង៥០នាក់ ។ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ច​បានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង២នឹង៣០នាទី ដោយប្រើប្រាស់អស់ទឹក ១២សឺទែន។

មូលហេតុអគ្គីភ័យបានឆាបឆេះបណ្តាលមកពី​ ឡសម្ងួតក្ដៅខ្លាំងពេកបណ្ដាលអោយឆាបឆេះតែម្ដង។
ក្នុងហេតុការណ៏អគ្គីភ័យខាងលើបណ្ដាលអោយមានការខូចខាត ឡចំហ៊ុយ១ សឺទែនប្រេង៣ និងដំបូលអាគារ១ជ្រុង គូសបញ្ជាក់ផងដែរថា​ ករណីនេះ ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡេីយ៕