ខេត្តកំពង់ចាម​៖ ​ អាជ្ញាធរស្រុកបាធាយ​ បានសហការជាមួយមន្ទីរធនធានទឹក​ និងឧត្តុរនិយម​ ខេត្តកំពង់ចាម​ មន្ត្រី​ជំនាញ​ពាក់ពន្ធ័​ បានចុះកាយព្រុំនិងបោះបង្គោលព្រំុដែនដី​ ទំបន់មេទឹក​ ដេីម្បីរក្សាទុកឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ​ពពិត​ ឃុំតាំងក្រាំង​ ស្រុកបាធាយ​ ខេត្តកំពង់ចាម​ ធ្វេីស្រែចំការ​ ដោយកន្លងមកតែងតែមានការទិញលក់ដោយសេរី​។

លោក​ ផេន​ សុផល​ អភិបាលស្រុកបាធាយបានលេីកឡេីងថា​ ក្នុងការចុះបោះបង្គោលព្រំដែនទំបន់មេទឹក​ ទុង​ ដែលមានទីតាំងក្នុងភូមិពពិត​ ឃុំតាំងក្រាំង​ ស្រុកបាធាយ​ ដេីម្បីកុំឲ្យមានការលក់​ ឬទិញ​ សម្បត្តិសាធារណៈដូច​ ទំនប់មេទឹក​ មួយនេះបន្តទៀត​។ លោកបានបញ្ជាក់ទៀតថា​ កន្លងមកធ្លាប់មានឈ្នួញខិលខូច​ បានបំពានច្បាប់​ ព្រោះមិនត្រឹមតែអាជ្ញាធរថ្នាក់ខេត្ត​ ថ្នាក់ស្រុក​ក៍គ្មានសិទ្ធិទិញលក់ផងដែរ។

លោកអភិបាលស្រុកបាធាយបានបន្ថែមទៀតថា​ ស្នេីសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលទំបន់មេទឹក​ ក៍ដូចប្រជាកសិករដែលធ្វេីស្រែចំការ​ ត្រូវរួមសហការគ្នាថែរក្សា​ ការពារទប់ស្កាត់​ ទុកធ្វេីជាប្រភពទឹកធ្វេីស្រែប្រាំង​ នឹងស្រែវស្សា​។

ពោលធ្វេីយ៉ាងណា​ កុំទន្ទ្រានដីរដ្ឋធ្វេីសម្បត្តិឯកជន​ កុំឲ្យជឿការញុះញ៉ុងអ្នកដ៍ទៃ​ យកសម្បត្តិធម្មជាតិធ្វេីអាជីវកម្ម​ផ្ទាល់ខ្លួន,​ គឺរួមគ្នាជួយសហការ​ ថែរក្សាសម្បត្តិរួមដេីម្បីផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា​។

លោក​ ​អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធាន​ និងឧតុនិយម​ខេត្តកំពង់ចាម​ បានបញ្ជាក់ទៀតថា​ ខាងមន្ទីរ​ សហការជាមួយអាជ្ញាធរស្រុក​បាធាយ​ បានចុះហុំពន្ធ័ទំបន់មេទឹកមួយនេះ ដែលអាងស្តុកទឹក​ ក្នុងភូមិពពិត​ ឃុំតាំងក្រាំង​ ស្រុកបាធាយ​ មិនឲ្យមានយកទៅលក់​ ឬទិញបានឡេីយ​ ប៉ុន្តែបន្ទាប់ពីមានកិច្ចប្រជុំព្រមព្រៀងគ្នារួចមក​ ឲ្យអាជ្ញាធរចុះកំណត់បង្គោលព្រំដីទំបន់មេទឹក​ទុកជាសម្បត្តិរដ្ឋវិញ​ ជាក់ស្តែងនៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៩នេះ​ អាជ្ញាធរពាក់ពន្ធ័ និងជំនាញបានចុះទៅដល់ទីតាំងទំបន់មេទឹកខាងលេី​ ប៉ុន្តែមានការតវ៉ាពីប្រជាពលរដ្ឋមួយចំនួនមិនអនុញ្ញាត្តិឲ្យមន្ត្រីធ្វេីបែបនេះឡេីយ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួនបានអោយដឹងថា អ្នកមកតវ៉ាគឺមានមេឈ្មួញដែលធ្លាប់ទន្រ្ទានដីក្នុងមេទឹកកន្លងនៅពីក្រោយ៕