ភ្នំពេញ៖ សំណង់របងដែលទើបតែសាងសង់លើដីចំនួន៣ឡូតិ៍ជាប់ៗគ្នា នៅតំបន់អភិវឌ្ឍន៍ ឬស្សីកែវ ផ្លូវ លេខ ១៧៣៣ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ចុះទៅវាយកម្ទេចចោល ដោយអះអាងថា សំណង់របងនោះសង់អត់ច្បាប់ និងរំលោភលើដីទំនាស់ ។

ការប្រើវិធានការណ៍រដ្ឋបាលវាយរបង់អត់ច្បាប់នោះធ្វើឡើង កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ក្រោមការដឹកនាំ ដោយលោក ប្រាជ សីហា និងលោកស៊ូ សោគន្ធ អភិបាលរងខណ្ឌឬស្សីកែវ ។
តាមព័ត៌មានអោយដឹងថាអាជ្ញាធរ បានប្រើកម្លាំងប្រមាណជាង១០០នាក់ រួមមានគ្រឿង ចក្របានចុះទៅសួរនាំ រកច្បាប់អនុញ្ញាតិ ហើយ បានដេញជាងនិងកម្មករអោយចាក់ចេញនិងប្រើគ្រឿងចក្រឈូសឆាយចោលតែម្តង ។
តាមព័ត៌មានអោយដឹងទៀតថា ខណះនោះ ក្រុមជាងក៍បានយកច្បាប់អនុញ្ញាតិចេញដោយសាលាខណ្ឌឬស្សីកែវ យកមកបង្ហាញ តែមន្រ្តីជំនាញក៍បានត្រួតពិនិត្យឃើញថា ដីឡូតិ៍លេខ ២១ ផ្លូវ លេខ ១៧៣៣ ដែល បានអនុញ្ញាតិ នោះ មិនមែនជាដីដែល កំពុងតែធ្វើរបងនោះទេ ទើបអាជ្ញាធរ សម្រេចវាយចោល។
តាមលោក ប្រាជ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានអោយដឹងថា ការចុះវាយរបងអត់ច្បាប់នោះ ធ្វើតាមការណែនាំ របស់លោកជា ពិសីអភិបាលខណ្ឌឬស្សីកែវ ។ របងដែលវាយចោលនោះ ត្រូវបានជនមិនស្គាល់ មុខ សាងសង់ដោយអត់ច្បាប់នៅលើដីទំនាស់តំបន់អភិវឌ្ឍន៍ឬស្សីកែវ ។លោកអភិបាលរង ក៍បានអោយដឹងទៀតថា ដីតំបន់នេះ ខ្លះម្ចាស់មានប្លង់រឹង តែដីត្រូវបានគេកាន់កាប់ហើយ ត្រូវបានគណះកម្មាការ ដោះស្រាយវិវាទដីធ្លីហាមឃាត់មិនអោយចាក់ចាក់ដីឬសាងសងរបង ឡើយរងចាំ សាលារាជធានីភ្នំពេញធ្វើការដោះស្រាយ សិន៕