ភ្នំពេញៈ សមត្ថកិច្ចនៃអធិការនគរបាលខណ្ឌដូនពេញ បានធ្វើការសន្និសិទ្ធកាសែត បង្ហាញមុខក្រុមជនសង្ស័យ ០៥នាក់ដែលជាមុខសញ្ញា លួច(ស្លាកលេខរថយន្ត)យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃអង្កា ទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។

ប្រតិបត្តការណ៍នេះដោយមានការចង្អុលបង្ហាញ់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោក ឃួន ងួន អធិការងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឃាត់ក្រុមខ្លួនជនសង្ស័យសរុបចំនួន ០៥នាក់ ដែលកម្លាំងសម្ថកិច្ចបានធ្វើការបង្ក្រាប កាលពីវេលាម៉ោង ០១យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខក្លោងទ្វារ វត្តកោះ តាមបណ្ដោយផ្លូវលេខ១៧៨ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និង បានធ្វើការដកហូត ស្លាកលេខរថយន្ត២បន្ទះ ដែលមានលេខភ្នំពេញ ២AE-២៧៥៧ , ម៉ូតូមួយគ្រឿងម៉ាក ហុងដា អាយខន ពណ៌ផ្កាឈូក លាយស ប៊ិតស្កុតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១U-៣៦២៥ និង ឧបករណ៍កូនសោរសំរាប់ដោះស្លាកលេខរថយន្តមួយចំនួន។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានទី១ឈ្មោះ សាត វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ទី២ ឈ្មោះធឿន ប៊ុនថេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ, ទី៣ ឈ្មោះ រ៉ុត ខ្លឹមពិដា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ, ទី៤ឈ្មោះ ឡេង រ៉ាវុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ,
ទី៥ ឈ្មោះ ផើម យ៉ាងភូម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ជនសង្ស័យទាំង០៥នាក់ ស្នាក់នៅមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្ត តាមនិតិវិធី។ ចំណែកស្លាកលេខរថយន្តទាំង២បន្ទះកម្លាំងសមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់ដើមវិញ៕អត្ថបទ និង រូបភាព ទឹម វិបុល