ខេត្តកណ្តាល ៖ពស់ប្រលិតនិងអន្ទុងដែលឈ្មួញលាតឆាត់ដឹកតាមរថយន្តចំនួនប្រាំងដងដោយមានការបើកដៃពីជលផលស្រុកកោះធំយ៉ាងរលូនគ្មានការបង្គ្រាបទើបបែកធ្លាយសមត្ថកិច្ចនគបាលសេដ្ឋកិច្ចឃាត់រថយន្តទើបដឹង៖ដោយមានការចង្អុលបង្ហាញពីឯកឧត្តមស្នងការក្រោមការដឹកនាំពីលោក សេង គឹមឃន ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបញ្ជាពីលោក លី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅ ថ្ងៃពុធ១៤ កើតខែស្រាពណ៍ឆ្នាំកុរឯកស័កពស ២៥៦៣ ត្រូវនិងថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩វេលា ម៉ោង០២និង៣០នាទី នេះ ។ លោកបានដឹកនាំកំលាំង ឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z -3490 ដឹកជញ្ជូនផលនេសាទដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចផ្លូវលេខ ១១០ ភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

ផ្អែកតាមរបាយណ៍បង្ហាញថា ជនសង្ស័យនិងជាអ្នកបើកបរមានឈ្មោះប្រាក់ ម៉ៅភេទប្រុសអាយុ 34 ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង (ឃាត់ខ្លួន)។ក្នុងនោះវត្ថុតាងដកហូតរួមមាន៖ 1-រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Z- 3490 ។2-សត្វអន្ទុងរស់ចំនួន 11 ធុង ស្មើនឹង 600 kg3-សត្វពស់ព្រលិតរស់ចំនួន 02ធុងស្មើនឹង90kg។ សរុបចំនួន 13ធុងស្មើនឹង690kg -វត្ថុតាងខាងខាងលើនិងជនសង្ស័យបានប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកោះធំដើម្បីអនុវត្តនីតិវិធីបន្ត។ តាមប្រភពបានបង្ហើបអោយដឹងមុខជំុនួញខាងលើនេះគេរកសុីយូរហើយដោយមានមន្ត្រីជលផលម្នាក់សុំមិនបញ្ចេញឈ្មោះនៅពីក្រោយខ្នងពួកឈ្មួញទាំងនោះទៀតផង៕