ខេត្តកោះកុង÷សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានយកចិត្តទុកដាក់នៅរាល់បញ្ហា ពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ដូចជារងគ្រោះដោយសារទឹកជំនន់ ឫសខ្យល់កន្ត្រាក់ ត្រូវមានសាខាកាកបាទក្រហមកម្ពុជាចុះជាប់ជាមួយប្រជាពលរដ្ឋជារៀងរហូត ។

បើយោងតាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងនៅថ្ងៃទី 15 ខែសីហា ឆ្នាំ 2019 នេះបានឲ្យដឹងថា នៅក្នុងកំឡុងខែសីហា ឆ្នាំ 2019 នេះ ចាប់ពីថ្ងៃទី០៣-០៤ ខែសីហា រហូតដល់ថ្ងៃទី 1៤ ខែសីហាឆ្នាំ 2019នេះ មានករណីខ្យល់កន្ត្រាក់បង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងខេត្តកោះកុងជាច្រើនគ្រួសារ ដែលក្នុងស្រុកចំនួន 4 និង1ក្រុង ត្រូវបានទទួលរងការ ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋមួយចំនួន ក្នុងនោះ រួមមាន÷ ទី១/ស្រុកស្រែអំបិលមានចំនួន៣០ គ្រួសារ។
២/ស្រុកថ្មបាំងមានចំនួន១៦ គ្រួសារ។
៣/ក្រុងខេមរភូមិន្ទមានចំនួន៣៣ គ្រួសារ។
៤/ស្រុកមណ្ឌលសីមាមានចំនួន៦០ គ្រួសារ។៥/ស្រុកគិរីសាគរមានចំនួន១១ គ្រួសារ។

បើយោងតាមទិន្នន័យរបាយ ការណ៍របស់កាកបាទក្រហមកម្ពុជាខេត្តកោះកុងពលរដ្ឋទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បង្កឲ្យមានការខូចខាតសរុបប្រមាណស្មើរ ១៥០គ្រួសារ ។